(ប៉េកាំង)៖ ថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ ការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី ការអភិវឌ្ឍបៃតងនៃប្រទេសចិនក្នុងយុគសម័យថ្មី» ដែលបានបង្ហាញពីគំនិតការអនុវត្តនិងសមិទ្ធផល នៃការអភិវឌ្ឍបៃតងរបស់ប្រទសចិនក្នុងយុគសម័យថ្មីនិងចែករំលែក បទពិសោធន៍អភិវឌ្ឍនៃការបៃតងរបស់ប្រទេសចិនផងដែរ។

សៀវភៅសនេះបានបង្ហាញថាតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មកប្រទេសចិនបានជំរុញការធ្វើបរិវត្តកម្មបៃតងសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចដោយគ្រប់ជ្រុងជ្រោយ កសាងទំនើបកម្មដែលមនុស្សនិងធម្មជាតិចុះសម្រុង គ្នាបង្កើតអព្ភូតហេតុអេកូឡូស៊ីនិងអព្ភូតហេតុ អភិវឌ្ឍន៍បៃតងដែលត្រូវបានពិ
ភពលោកចាប់អារម្មណ៍។

ការអភិវឌ្ឍបៃតងបានក្លាយទៅជាលក្ខណៈពិសេសដ៏លេចធ្លោនៃការធ្វើទំនើបកម្មបែបផែនចិន។ការអភិវឌ្ឍបៃតង របស់ប្រទេសចិនបានពង្រីកដល់ក្របខណ្ឌអភិវឌ្ឍន៍បៃតង សកលនិងមានអំណោចផលដល់ ពិភពលោកផងដែរ។

សៀវភៅសបានគូសបញ្ជាក់ថាប្រទេសចិន នឹងបន្តដើរលើផ្លូវអភិវឌ្ឍន៍បៃតងដោយមិន ងាករេជំរុញការសម្រេចបាន ការអភិវឌ្ឍដោយគុណភាពកាន់់តែខ្ពស់មានប្រសិទ្ធភាព កាន់តែខ្ពស់កាន់តែមានសមភាពកាន់តែមាននិរន្តរភាព និងកាន់តែមានសុវត្ថិភាព។ការការពារបរិស្ថានអេកូឡូស៊ី ការជំរុញការអភិវឌ្ឍដោយនិរន្តរភាពជាភារកិច្ចរួមរបស់
គ្រប់ប្រទេស។ប្រទេសចិនរីករាយរួមជាមួយសហគមហ៍អន្តរជាតិដើម្បីកសាងពិភពលោកដែលកាន់តែស្រស់ស្អាត៕

វិទ្យុមិត្តភាពកម្ពុជាចិន