(ប៉េកាំង)៖ បន្ទាប់ពីប្រទេសចិនបានឈានចូលដំណាក់កាលថ្មី នៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើដំណើរទៅមករបស់ប្រជាជនចិននិងបរទេស កាន់តែមានភាពងាយស្រួល ហើយសហគមន៍អន្តរជាតិបានស្វាគមន៍ជាទូទៅ។ ប៉ុន្តែ ប្រទេសមួយចំនួនតិចបានល្មើសនឹងវិទ្យាសាស្ត្រនិងការពិត ដែលបានចាត់វិធានការដាក់កំហិតលើក ការចូលដែនប្រកបដោយការរើសអើងលើអ្នកទេសចរណ៍ចិន ។ ការដែលភាគីចិនអនុលោមតាមសភាពការណ៍ជាក់ស្តែង ធ្វើការតបតវិញស្មើគ្នា មិនត្រឹមតែជាការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួនតែប៉ុណ្ណោះទេ ថែមទាំងជាការគាំពារមជ្ឈដ្ឋានដ៏ចាំបាច់សម្រាប់បណ្តាប្រទេសនានា ធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងជាប្រក្រតីផងដែរ។

ក្នុងចំណោមប្រទេសមួយចំនួនតិចដែលរើសអើងអ្នកទេសចរណ៍ចិន ប្រទេសអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេសមានភាពតំណាង ។ តាំងពីថ្ងៃទី៥ខែមករាមក អាមេរិកបានចាត់វិធានការដាក់កំហិតលើ ការចូលដែនរបស់អ្នកទេសចរណ៍ចិន។ តាំងពីថ្ងៃទី៨ខែមករាមក ប្រទេសជប៉ុនបានអនុម័តសេចក្តីតម្រូវការថ្មី ស្តីពីការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដៅចំពោះអ្នកទេសចរណ៍ដែលមកពីប្រទេសចិន។ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ក្នុងអំឡុងពេលពីថ្ងៃទី២ដល់ថ្ងៃទី៣១ខែមករា កូរ៉េខាងត្បូងផ្អាកការចេញទិដ្ឋាការទស្សនារយៈពេលខ្លីចំពោះប្រជាពលរដ្ឋចិន ហើយផ្អាកផែនការបន្ថែមជើងយន្តហោះ ដែលហោះហើរឡើងពីប្រទេសចិន។

បើមើលពីហេតុផលជាធម្មតា ប្រទេសជប៉ុននិងកូរ៉េខាងត្បូង គឺជាប្រទេសជិតខាងរបស់ប្រទេសចិន ដែលមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជិតស្និទ្ធ ។ ប្រទេសទាំងពីរនេះហាក់ដូចជាគ្មានហេតុផល មិនស្វាគមន៍ប្រទេសចិនរៀបចំឡើងវិញនូវការធ្វើដំណើរ ទៅមកជាប្រក្រតីរវាងបុគ្គលិកទេ ។ ប៉ុន្តែ ក្នុងនាមជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកនៅអាស៊ី ក្នុងបរិបទដែលអាមេរិកពន្លឿនជំរុញអ្វី ដែលគេហៅថា"យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក" ជប៉ុននិងកូរ៉េខាងត្បូងបានរួមជាមួយអាមេរិក ចាត់វិធានការដាក់កំហិតលើការចូលដែន ដែលសំដៅទៅលើអ្នកទេសចរណ៍ចិន ខ្លាចក្រែងតែមិនមែនជារឿងចៃដន្យទេ ។

ការពិត តើការមកដល់របស់ភ្ញៀវទេសចរណ៍ចិន នឹងនាំមកនូវហានិភ័យធំប៉ុនណាដល់ ប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម? អ្នកសម្រេចគោលនយោបាយរបស់ពួកគេដឹងយ៉ាងច្បាស់។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន បង្ហាញឱ្យឃើញថា គិតរហូតដល់ថ្ងៃទី១២ ខែមករា ក្នុង១សប្តាហ៍ អត្រាវិជ្ជមានក្នុងការធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ចំពោះអ្នកទេសចរណ៍ចូលដែនដែលមកពីប្រទេសចិន គឺ៣ភាគរយ។

យោងតាមពត៌មានដែលទីភ្នាក់ងារសារព័ត៌មានYonhap ចេញផ្សាយឱ្យដឹងថា ចាប់ពីថ្ងៃទី៥ខែមករាមក អត្រាវិជ្ជមានក្នុងការធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ចំពោះអ្នកដំណើរមកពីចិនដែលចូលដែនកូរ៉េខាងត្បូង និងស្នាក់នៅរយៈពេលខ្លី បានថយចុះជាបន្តបន្ទាប់ជាទូទៅ។ ប្រភេទវីរុសដែលរកឃើញក្នុងករណីជំងឺកូវីដ១៩ ដែលបានចូលដែនកូរ៉េខាងត្បូងពីប្រទេសចិន គឺគ្មានវីរុសបម្លែងថ្មីXBB.1.5 ដែលកំពុងរីករាលដាលនៅអាមេរិកនាពេលបច្ចុប្បន្ននោះទេ។

អាចឃើញថា ប្រសិនបើប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ពិតជាចង់បង្ការការរីករាលដាលនៃជំងឺកូវីដ យ៉ាងតឹងរ៉ឹងដោយប្រកដប្រជា នោះអ្វីដែលគួរឱ្យយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត គឺវីរុសបំប្លែងXBB.1.5 ដែលជារីរុសមាននិន្នាការ រីករាលដាលលឿនជាងគេនៅអាមេរិក ។ នាពេលបច្ចុប្បន្ន ប្រទេសជប៉ុននិងកូរ៉េខាងត្បូង សុទ្ធតែបានរកឃើញករណីឆ្លងវីរុសXBB.1.5ជាច្រើនករណី ។ ក្នុងស្ថានភាពបែបនេះ ពួកគេបាន “បាញ់វង់”ខុស ពួកគេបានដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន បើប្រការនេះមិនមែនជាការរើសអើងដែលមានលក្ខណៈសំដៅ តើជាអ្វីដែរ?តើវាមានកត្តានយោបាយប៉ុន្មាននៅពីក្រោយរឿងនេះ?

ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេសជិតខាង។ បញ្ហាដាក់កំហិតលើការចូលដែន ដែលបានកើតឡើងនៅពេលបច្ចុប្បន្ននេះ គួរឱ្យសោកស្តាយ ប៉ុន្តែប្រទេសចិនមិនមែនជាអ្នកត្រូវទទួលខុសត្រូវទេ។ ប្រឈមមុខនឹងស្ថានភាពថ្មីនៃការរីករាលដាលជំងឺកូវីដ១៩ ប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម គួរតែគោរពវិទ្យាសាស្ត្រ លុបចោលវិធានការដាក់កំហិតដែលរើសអើង ដោយសំដៅលើប្រទេសចិនឱ្យបានឆាប់ៗ ព្រមនិងរៀបចំការធ្វើដំណើរទៅមករបស់ បុគ្គលិកជាប្រក្រតីឡើងវិញ ៕

វិទ្យុមិត្តភាពកម្ពុជាចិន