(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ មេទ័ពអ៊ុយក្រែន ប្រាប់មេទ័ពអាមេរិក ពីតម្រូវការបន្ទាន់ ដើម្បីពន្លឿនជ័យជម្នះ ក្នុងសង្រ្គាមជាមួយរុស្ស៉ី
២៖ សកម្មជនបរិស្ថានដ៏ល្បីនៅអឺរ៉ុប Greta Thunberg ត្រូវបានប៉ូលិសអាល្លឺម៉ង់ឃាត់ខ្លួន ក្នុងបាតុកម្មតវ៉ានៅឯអណ្ដូងរ៉ែធ្យូងថ្ម
៣៖ ស៊ែរប៊ី អំពាវនាវឱ្យរុស្ស៉ី បញ្ឈប់ការឃោសនាជ្រើសរើសពលរដ្ឋរបស់ខ្លួន ឱ្យចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែន
៤៖ ជប៉ុន នឹងបញ្ចេញផែនការថ្មីមួយ ដើម្បីគាំទ្រអ៊ុយក្រែន នៅពេលវេលាស័ក្តិសម, នេះបើតាមមន្ត្រីអាមេរិក
៥៖ ក្រុមសិទ្ធិមនុស្សថា អ៉ីរ៉ង់បង្កើត «គណៈកម្មាធិការមរណៈ» ដើម្បីត្រួតពិនិត្យការអនុវត្តទោសប្រហារជីវិត
៦៖ ប្រធានបក្សកាន់អំណាចតៃវ៉ាន់ ដែលអាចនឹងក្លាយជាប្រធានាធិបតីថ្មី អះអាងថា ចង់បានសន្តិភាពជាមួយចិន