(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៦ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាលជាមួយគណៈកម្មាធិការមជ្ឈិម នៃបណ្តាគណបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិន តំណាងនៃឥស្សរជនមិនបានចូលរួមគណបក្សណាមួយ ព្រមនិងអបអរសាទរថ្ងៃបុណ្យចូលរួមឆ្នាំថ្មីប្រពៃណីចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានតាងនាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សមាជិកថ្នាក់ដឹកនាំ ដែលជាប់ឆ្នោតថ្មីនៃគណៈកម្មាធិការគណបក្សប្រជាធិបតេយ្យនានា និងសមាគមឧស្សាហកម្មនិងពាណិជ្ជកម្ម ហើយសួរសុខទុក្ខយ៉ាងស្មោះនិងជូនពរឆ្នាំថ្មី ដល់គណបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្ម ឥស្សរជនដែលមិនបានចូលរួមគណបក្សណាមួយ និងសមាជិកនៃរណសិរ្សរួបរួម។

លោកបានលើកឡើងថា ឆ្នាំ២០២៣ជាឆ្នាំចាប់ផ្តើមដែលរៀនសូត្រ និងអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ក្តីសង្ឃឹមនិងបញ្ហាប្រឈមស្ថិតមានជាមួយគ្នា សង្ឃឹមថា អ្នកទាំងអស់អាចរៀនសូត្រនិងអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីបំពេញភារកិច្ចដោយស្មារតីរឹតតែខិតខំប្រឹងប្រែង ហើយដើរតួនាទីកាន់តែច្រើនក្នុងការប្រមូលផ្តុំ កម្លាំងកាយនិងចិត្តដើម្បីបម្រើស្ថានភាពទូទៅ ព្រមទាំងលើកទឹកចិត្តសមាជិកទាំងអស់ និងប្រជាជនរួមសាមគ្គីគ្នាខំប្រឹងតស៊ូដើម្បីជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន