(ប៉េកាំង)៖ «ពួកគេបានផ្សព្វផ្សាយព័ត៌មានខុសជាច្រើនអំពីវ៉ាក់សាំងចិន»។ នាពេលថ្មីៗកន្លងទៅនេះ ស្ថានីយវិទ្យុសាធារណៈរបស់អាមេរិក(NPR)បានចុះផ្សាយអត្ថបទ ដែលបានដកស្រង់ទស្សនៈរបស់លោក Chen Xi សាស្ត្រាចារ្យរងនៃវិទ្យាស្ថានសុខាភិបាលសាធារណៈរបស់សកលវិទ្យាល័យ Yale ហើយបានលើកឡើងថា ប្រព័ន្ធសារព័ត៌មានអាមេរិកត្រូវទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយពាក្យចចាមអារ៉ាម។

គោលនយោបាយរបស់ចិនក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩កំពុងធ្វើការកែសម្រួល ពិភពលោកទាំងមូលសុទ្ធតែសម្តែង ការស្វាគមន៍ចំពោះការនេះ។ ប៉ុន្តែ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានអាមេរិកមួយចំនួនបែរជាឆ្លៀតឱកាសនេះ ធ្វើការវាយប្រហារនិងមួលបង្កាច់ចំពោះវ៉ាក់សាំងចិនជាថ្មីឡើងវិញ ប៉ុនប៉ងបដិសោធកិច្ចខិតខំប្រឹងប្រែង របស់ចិនក្នុងការទប់ទល់នឹងជំងឺឆ្លង។

វ៉ាក់សាំងចិនល្អឬមិនល្អ ត្រូវវាយតម្លៃប្រកបដោយវិទ្យាសាស្ត្រ។ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការពិតជាក់ស្តែងសុទ្ធតែបញ្ជាក់ថា វ៉ាក់សាងចិនសមស្របនឹងស្តង់ដាររបស់ អង្គការសុខភាពពិភពលោកស្តីពីវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ពោលគឺអាចបង្ការឆ្លងជំងឺ បង្ការករណីឈឹធ្ងន់និងករណីស្លាប់។

សាស្ត្រាចារ្យ Ben Cowiing អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សកលវិទ្យាល័យហុងកុង និងក្រុមការងាររបស់លោកបានធ្វើវិភាគ ចំពោះករណីជំងឺឆ្លងកូវីដ១៩ចំនួនប្រហែលពីរម៉ឺនករណី នៅដើមឆ្នាំ២០២២ ហើយបានរកឃើញថា វ៉ាក់សាំងចិនប្រភេទសម្លាប់មេរោគ អាចផ្តល់ការការពារខាងការបង្ការករណីឈឹធ្ងន់ ដល់មនុស្សពេញវ័យមានអាយុមិនដល់៦០ឆ្នាំ មានប្រសិទ្ធភាពដូចគ្នានឹងវ៉ាក់សាំងក្រុមហ៊ុន Pfizer និងវ៉ាក់សាំង mRNA ដែលផលិតដោយក្រុមហ៊ុន Moderna។ សមិទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមការងារនេះ បានចុះផ្សាយនៅទស្សនាវដី្ត The Lancet Infectious Diseases ខែតុលា ឆ្នាំ២០២២។

ការសិក្សាស្រាវជ្រាវនេះបានរកឃើញទៀតថា មនុស្សចាស់មានអាយុលើសពី៦០ឆ្នាំ បន្ទាប់ពីចាក់វ៉ាក់សាំងចិនប្រភេទសម្លាប់ មេរោគពីរដូស អត្រាការពារនិងបង្ការករណីឈឺធ្ងន់និងករណីស្លាប់ គឺ ៦៩,៩ភាគរយ បន្ទាប់ពីចាក់វ៉ាក់សាំងបីដូស អត្រាការពារនិងបង្ការករណីឈឺធ្ងន់និងករណីស្លាប់អាចឡើងដល់ ៩៧,៩ភាគរយ។

បច្ចុប្បន្ននេះ នៅប្រទេសចិន អត្រាចាក់វ៉ាក់សាំងទាំងស្រុងបានឡើងដល់៩២,៩ភាគរយ អត្រាចាក់វ៉ាក់សាំងរបស់អ្នកចាស់ៗ មានអាយុលើសពី ៦០ឆ្នាំបានលើសពី៩០ភាគរយ។ ប្រទេសចិនក៏បានចូលរួមផែនការ អនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩ ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវី១៩ចំនួនលើសពី ២ពាន់២រយលានដូសដល់ ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១២០។ បច្ចុប្បន្ននេះ នៅលើផ្ទៃអន្តរជាតិ ប្រទេសដែលបានប្រើប្រាស់វ៉ាក់សាំងចិន ដោយទ្រង់ទ្រាយធំមិនដែលរកឃើញ បញ្ហាសុវត្ថិភាពរបស់វ៉ាក់សាំងនោះទេ។

ចាប់ពីអង្គការសុខភាពពិភពលោក បានដាក់បញ្ចូលវ៉ាក់សាំងចិនចំនួន៣ប្រភេទ ក្នុងបញ្ជីឈ្មោះអាចប្រើប្រាស់ជាបន្ទាន់មក មានប្រទេសលើសពី១០០ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចិន អ្នកដឹកនាំរបស់ប្រទេសជាង៣០ ដូចជាតួកគី អេមីរ៉ាតអារ៉ាប់រួមនិងស៊ីលីជាដើមបាននាំមុខចាក់វ៉ាក់សាំងចិន ហើយក៏មានប្រទេសជាច្រើនបានចាត់ទុកវ៉ាក់សាំងចិន ជាវ៉ាក់សាំងតែមួយគត់ដែលអនុញ្ញាតឱ្យកុមារប្រើប្រាស់ផងដែរ ដូច្នេះសហគមន៍អន្តរជាតិបាន “បោះឆ្នោតផ្តល់ សេចកី្តទុកចិត្ត” ចំពោះវ៉ាក់សាំងចិន ទោះបីពាក្យចចាមអារ៉ាមណាក៏ដោយ ក៏មិនអាចមួលបង្កាច់បានទេ។

វ៉ាក់សាំងជាអាវុធសម្រាប់ធ្វើប្រយុទ្ធជាមួយមេរោគ មិនមែនជាឧបករណ៍នយោបាយរបស់ ជនជាតិអាមេរិកមួយចំនួននោះទេ។ ជនជាតិអាមេរិកមួយចំនួនផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដែលល្មើសនឹងវិទ្យាសាស្ត្រនិងផ្ទុយនឹង ការពិតជាក់ស្តែងម្តងហើយម្តងទៀង បើយកពេលមកគិតពិចារណាលើបញ្ហារបស់ខ្លួន ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងវាប្រសើរជាង ក្នុងន័យធ្វើការងារពិតជាក់ស្តែងប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងដើម្បីប្រជាជនក្នុងស្រុកនិងពិភពលោកទាំងមូល៕

វិទ្យុមិត្តភាពកម្ពុជាចិន