(ប៉េកាំង)៖ ចំនួនប្រជាជនចិនបានថយចុះកាលពីឆ្នាំ២០២២ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១មក ខណៈឥណ្ឌាត្រូវបានគេព្យាករថានឹងក្លាយជាប្រទេសមានប្រជាជនច្រើន ជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

បើតាមការិយាល័យជាតិស្ថិតិចិន ប្រទេសចិនមានប្រជាជន ១.៤១១៧៥ពាន់លាននាក់ នៅដំណាច់ឆ្នាំ២០២២ បើធៀបទៅនឹងកាលពីឆ្នាំ២០២១ ដែលមានប្រជាជនចំនួន ១.៤១២៦០ពាន់លាននាក់។ កាលពីឆ្នាំ២០២២ អត្រាទារកចាប់កំណើតមានត្រឹមតែ ៦.៧៧នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១,០០០នាក់ ដែលនេះមានការថយចុះ បើធៀបទៅនឹងអត្រាកំណើត ៧.៥២នាក់ កាលពីឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ចិនក៏មានអត្រាមរណៈខ្ពស់មិនធ្លាប់មានផងដែរ គិតចាប់តាំងពីឆ្នាំ១៩៧៦មក ដោយអត្រា មរណៈមាន ៧.៣៧នាក់ ក្នុងចំណោមមនុស្ស១,០០០នាក់ ធៀបទៅនឹង៧.១៨នាក់កាលពីឆ្នាំ២០២១។

គួរបញ្ជាក់ថា បើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ឥណ្ឌាត្រូវបានរំពឹងថាអាចនឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេ បំផុតនៅលើពិភពលោក ក្នុងរយៈពេល៣ខែខាងមុខទៀតនេះ ហើយឥណ្ឌាអាចនឹងមានប្រជាជនរហូតដល់ ១.៧ពាន់លាននាក់ឯណោះនៅឆ្នាំ២០៥០៕