(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ 

 

 

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្ស ៣នាក់ស្លាប់ និង១៦នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្ដុកគ្រាប់រំសេវ ក្នុងទឹកដីរុស្ស៉ី ក្បែរព្រំដែនអ៊ុយក្រែន

 

២៖ បេឡារុស​ អះអាងថាការធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាជាមួយរុស្ស៉ី គឺជាវិធានការ «ការពារខ្លួនសុទ្ធសាធ»

 

៣៖ Wall Street Journal៖ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់គាំទ្រវត្តមានកងទ័ពអាមេរិក ក្នុងប្រទេសរបស់ខ្លួន

 

៤៖ នេប៉ាល់កាន់ទុក្ខជនរងគ្រោះ ក្នុងករណីធ្លាក់យន្តហោះដឹកមនុស្ស៧២នាក់ កាលពីថ្ងៃអាទិត្យ

 

៥៖ នាវាផ្ទុកយន្តហោះចម្បាំងចិននិងអាមេរិក ធ្វើសមយុទ្ធយោធាកាច់កុងគ្នា នៅសមុទ្រចិនខាងត្បូង

 

៦៖ អង់គ្លេសគ្រោងធ្វើវិសោធនកម្មច្បាប់ ដើម្បីផ្តលអំណាចបន្ថែមដល់ប៉ូលិស ក្នុងការបង្ក្រាបបាតុកម្ម