(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សជំនិតលោក ពូទីន ចេញមុខរិះគន់ខ្លាំងៗលើលោក គីស៉ីដា ក្រោយជំនួបរវាងមេដឹកនាំជប៉ុន-អាមេរិក នៅវ៉ាស៉ីនតោន

២៖ អ៊ុយក្រែន៖ មនុស្ស១២នាក់ស្លាប់នៅទីក្រុង Dnipro ក្រោយការបាញ់ស្រោចមីស៉ីលរបស់រុស្ស៉ី កាលពីថ្ងៃសៅរ៍

៣៖ អង់គ្លេសសម្រេចជាផ្លូវការថា នឹងបញ្ជូនរថក្រោះប្រយុទ្ធ Challenger 2 ចំនួន១៤គ្រឿង ឱ្យអ៊ុយក្រែន

៤៖ ប្រេស៉ីលចាប់ខ្លួន អតីតមន្រ្តីទទួលបន្ទុកសន្តិសុខនៅរដ្ឋធានីប្រាស៉ីលីយ៉ា ជុំវិញករណីកុបកម្មយ៉ាងកក្រើកកាលពីសប្តាហ៍មុន

៥៖ BREAKING: យន្តហោះផ្ទុកមនុស្ស៧២នាក់ ធ្លាក់នៅប្រទេសនេប៉ាល់, យ៉ាងហោច១៦នាក់ស្លាប់

៦៖ អនុប្រធានាធិបតីកោះតៃវ៉ាន់ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សកាន់អំណាចថ្មី ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតី