(សេអ៊ូល)៖ មនុស្ស ២៥នាក់បានរងរបួសកាលពីយប់ថ្ងៃអាទិត្យ ក្នុងឧបទ្ទវហេតុរថយន្តបុកបន្តកន្ទុយគ្នា ដែលបានកើតឡើងនៅផ្លូវល្បឿនលឿនមួយ នៅភាគខាងជើងនៃទីក្រុង Pocheon។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

រថយន្ត​ប្រមាណ​៤០​គ្រឿង​បាន​បុកបន្តកន្ទុយគ្នា ​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃអាទិត្យ ទី១៥មករានេះ (ម៉ោងក្នុងតំបន់) នៅលើផ្លូវល្បឿនលឿន Guri-Pocheon ក្នុងទីក្រុង Pocheon ស្ថិតចម្ងាយ ៤៦គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីសេអ៊ូល។

មនុស្ស​ម្នាក់​បាន​គាំងបេះដូង និង​៣​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ដោយសារ​រថយន្ត​ធុន​ធំ​បុក​គ្នា​ពេញទំហឹង​។ មន្ត្រី​បាន​និយាយ​ថា មនុស្ស ២១នាក់​បាន​រង​របួស​ស្រាល និង​បាន​ទទួល​ការ​ព្យាបាល។

ព្រិលទឹកកកនៅលើផ្លូវត្រូវបានគេជឿថា កត្តាបណ្តាលឱ្យមានគ្រោះថ្នាក់នេះ៕