(ប៉េកាំង)៖ ថ្ងៃទី១៤ ខែមករា ជាថ្ងៃសែនទេវតាចង្ក្រានតាមចន្ទគតិចិន ភាពយន្តផ្សព្វផ្សាយគំនូរជីវចលទីមួយរបស់ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រោមចំណងជើងថា «អបអរសាទរឆ្នាំថ្មី ទស្សនាកម្មវិធីរាត្រីសមោសរ» បានត្រូវចេញផ្សាយជាផ្លូវការ។

ភាពយន្តនេះគឺចេញផ្សាយរួមដោយក្រុមរៀបចំ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានបែបថ្មីនៃកម្មវិធីព័ត៌មាន ស្ថានីយទូរទស្សន៍មជ្ឈិមចិន ដែលបានបង្ហាញពីបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រកបដោយភាពរាក់ទាក់កក់ក្តៅនិងកម្លាំងរស់រវើក។

ម៉ាស្កូតសត្វទាំង១២តាមប្រពៃណីចិនបានជូនពរឆ្នាំថ្មី ចំពោះអ្នកទាំងអស់គ្នាតាមគ្រាមភាសាតំបន់នានា ដើម្បីរួមគ្នាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលប្រកបដោយសុភមង្គលនិងរាក់ទាក់កក់ក្តៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន