(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក៖ រដ្ឋអាជ្ញាពិសេស នឹងស៊ើបអង្កេតជុំវិញការរក្សាទុកឯកសារសម្ងាត់ជាតិ របស់លោក ចូ បៃដិន

២៖ ឃាតកសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សង្ឃឹមថាអាចចូលរៀនសាកលវិទ្យាល័យ នៅពេលបានចេញពីពន្ធនាគារ

៣៖ ប្រេស៊ីល៖ លោក លូឡា សន្យាបោសសម្អាតមនុស្សមានភក្តីភាពនឹងលោក បុលសូណារ៉ូ ចេញពីកងកម្លាំងសន្តិសុខ

៤៖ អ្នកវិភាគលោកខាងលិច និងរុស្ស៉ី ថាលោក ពូទីន ដូរមេបញ្ជាការថ្មីព្រោះទ្រាំលែងបាននឹងបរាជ័យក្នុងសង្រ្គាមអ៊ុយក្រែន

៥៖ ប្រមុខ UN៖ «កូរ៉េខាងជើងមានភារកិច្ចត្រលប់ទៅរកតុចរចា ស្តីពីកម្មវិធីនុយក្លែអ៊ែររបស់ខ្លួន»

៦៖ Boeing 737 MAX ចាប់ផ្តើមដឹកអ្នកដំណើរឡើងវិញនៅប្រទេសចិន បន្ទាប់ពីបញ្ឈរជើងតាំងតែពីខែមីនា ឆ្នាំ២០១៩