(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សជំនិតលោក ពូទីន ចោទថាលោកខាងលិច ចង់លុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក
២៖ ទាហានអ៊ុយក្រែន នឹងទទួលការបណ្ដុះបណ្ដាលពីរបៀបប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot លើទឹកដីអាមេរិក
៣៖ អង់គ្លេស និងជប៉ុន ត្រៀមចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីពង្រឹងវិស័យការពារជាតិ
៤៖ នាយករដ្ឋមន្រ្តីអាមេនីប្រកាសថា ប្រទេសលោកនឹងមិនរៀបចំ សមយុទ្ធយោធាដឹកនាំដោយរុស្ស៉ី ក្នុងឆ្នាំនេះឡើយ
៥៖ WHO នឹងសម្រេចលើភាពអាសន្ននៃជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមករា
៦៖ អតីតមហាក្សត្រនៃប្រទេសក្រិក Constantine II សោយទិវង្គតក្នុងព្រះជន្ម៨២ព្រះវស្សា