(កៀវ)៖ សង្គ្រាមក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ក្នុងក្រុង Soledar មានសភាពសាហាវឃោរឃៅ ដែលចំនួនអ្នកស្លាប់និងអ្នករបួសមានច្រើនសន្ធឹកដែលគេមិនអាចរាប់បានឡើយ។ មន្ត្រី យោធាអ៊ុយក្រែនម្នាក់បានប្រាប់ស៊ីអិនអិនថាតួលេខមនុស្សស្លាប់កាន់តែកើនឡើង និងមិន មានអ្នកណាម្នាក់អាចរាប់បាននូវតួលេខមនុស្សស្លាប់នេះបានឡើយ ខណៈការប្រយុទ្ធកាន់តែ បង្កើនភាបក្រពុលមុខស៊ីសាច់ហុតឈាមដាក់គ្នា។

ទាហានរុស្ស៊ីត្រូវគេរាយការណ៍ថាកំពុងបង្កើនកិច្ចប្រឹងប្រែងកាន់តែខ្លាំង ដើម្បីចូលកាន់កាប់ ក្នុងក្រុង Soledar ។ ទាហានរុស្ស៊ីបានប្រកាសការចូលកាន់កាប់ក្រុង Soledar នេះ ប៉ុន្តែទា ហានអ៊ុយក្រែនបាននិយាយថា សង្គ្រាមក្នុងក្រុងនេះនៅមិនទាន់បានបញ្ចប់នោះទេ។ ការវាយ ប្រហារនៅតែបន្តនៅឡើយ។ ទាហានអ៊ុយក្រែនបានចាប់ផ្តើមធ្វើការវាយលុកដាក់លើរុស្ស៊ី វិញតាំងពីដើមខែកញ្ញាឆ្នាំ២០២២ ជាមួយនឹងសេចក្តីរាយការណ៍ការដណ្តើមកាន់កាប់វិញ នូវ ទីតាំងខ្លះជាបន្តបន្ទាប់ ខណៈកងកម្លាំងរុស្ស៊ីចាប់តាំងពីពេលនោះមក ត្រូវគេរាយការណ៍ជុំវិញ ការដកថយ ដើម្បីធ្វើការពង្រឹងទីតាំងលើទឹកដីធ្វើប្រជាមតិកាន់កាប់នៅក្នុង ខេត្តលូហានស៍ ដូណេតស៍ ខាសិន និងហ្សាប៉ូរីហ្សៀ។ ប៉ុន្តែទាហានអ៊ុយក្រែនបានប្តេជ្ញា ការវាយលុក ដណ្តើមមកវិញ នូវទឹកដីដែលរុស្ស៊ីបានកាន់កាប់ដោយខុសច្បាប់នោះ។

សមរភូមិ ដែលកំពុងប្រយុទ្ធខ្លាំងនាពេលនេះ គឺសង្គ្រាមក្នុងក្រុងសូឡេដា និងក្រុងបាក់មុត ដែលស្ថិតក្នុង ខេត្តដូណេតស៍ ប៉ុន្តែការបង្កើនការប្រយុទ្ធខ្លាំងរបស់រុស្ស៊ីនៅទីនោះ ត្រូវគេរាយ ការណ៍ថាបានធ្វើឱ្យកម្លាំងទាហានរុស្ស៊ីកំពុងមានប្រៀប។ ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធនៅទីនោះគឺជា ក្រុមទាហានស៊ីឈ្នួល Wagners ដែលជាក្រុម ល្បីល្បាញមួយរបស់រុស្ស៊ី ។

ទូរទស្សន៍ស៊ីអិនអិនអាមេរិក បានដកស្រង់សម្តី ទាហានអ៊ុយក្រែនម្នាក់កំពុងប្រយុទ្ធក្នុងក្រុង សូឡេដាដែលនិយាយថា ស្ថានភាពក្នុងក្រុងនោះ មានភាពខ្ទេចខ្ទាំខ្លាំង ខណៈតួលេខមនុស្សស្លាប់កាន់តែមានច្រើនឡើង និងថាមិនមានអ្នកណាម្នាក់ អាចរាប់ដឹងនូវតួលេខមនុស្សស្លាប់នៅទីនោះបានឡើយ។ ទូរទស្សន៍ស៊ីអិនអិនមិនបាន បង្ហាញអត្តសញ្ញាណទាហានអ៊ុយក្រែន ដែលរាយការណ៍អំពីស្ថានភាពវាយប្រហារ ក្នុងក្រុងសូឡេដានោះឡើយ ដោយសារមូលហេតុនៃកត្តាសន្តិសុខ។ ប៉ុន្តែបានបញ្ជាក់ថា ទាហានអ៊ុយក្រែននោះគឺស្ថិតក្នុងអង្គភាពកងចល័ត អាកាសទី៤៦ និងសម្តីរៀបរាប់របស់លោកបានធ្វើតាមប្រព័ន្ធតេឡេក្រាម។ ស៊ីអិនអិនបានបន្តថា ទាហានអ៊ុយក្រែននោះបាននិយាយអំពីស្ថានភាពសង្គ្រាមក្នុងក្រុងសូឡេដាថា អគារនានា ត្រូវបានផ្លាស់ប្តូរមនុស្សកាន់កាប់រាល់ថ្ងៃ និងថាគ្មានអង្គភាពណាមួយអាចតាមដានដឹងនូវ ចំនួនមនុស្សស្លាប់ដែលមានជារៀងរាល់ថ្ងៃនោះបានដែរ។ លោកថាទីតាំងកាន់កាប់ម្តងត្រូវ ទាហានអ៊ុយក្រែនគ្រប់គ្រង ប៉ុន្តែថ្ងៃស្អែកត្រូវបានក្រុមទាហានស៊ីឈ្នួល Wagners របស់រុស្ស៊ី ចូលកាន់កាប់វិញ ដោយការផ្លាស់ប្តូរដៃជាប្រចាំ។ លោកបានបញ្ជាក់ថា តំបន់សមរភូមិក្រុង សូឡេដានេះគឺស្ថិតក្នុងពណ៌ប្រផេះ ដែលគេមិនអាចអះអាងការកាន់កាប់បាន ដោយភាគី ណាមួយនោះឡើយនាពេលនេះ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ការវាយប្រហាររបស់ ក្រុមទាហាន Wagners របស់រុស្ស៊ីមានច្រើនដល់៨៦ដង នៅក្នុងក្រុងសូឡេដា។

ទាហានដដែលនោះ បាននិយាយទៀតថាលោកជឿថា មេបញ្ជាការយោធាអ៊ុយក្រែន ទំនង នឹងបោះបង់ជាបណ្តោះអាសន្ន ការវាយប្រហារដណ្តើមយកក្រុងសូឡេដានោះហើយ ប៉ុន្តែ លោកបានដាក់សំណួរចោទមកវិញដល់មេបញ្ជាការយោធាអ៊ុយក្រែនថា បើគង់តែបោះបង់ ហេតុអ្វីបានជាគេនៅបន្តការវាយប្រហារពីព្រោះ ម្នាក់ៗសុទ្ធបានដឹងហើយថាក្រុងសូឡេ​ដានេះគឺជាក្រុងដែលគ្មានមនុស្សរស់នៅនោះឡើយ ។ ទាហានអ៊ុយក្រែន ដែលស៊ីអិនអិន សម្ភាសន៍នោះ បានដាក់សំណួរសួរទៀតថា តើវាមានប្រយោជន៍អ្វីទៅ ក្នុងការវាយប្រហារ ចេញពីផ្ទះមួយទៅផ្ទះមួយ? ហើយហេតុអ្វីបានជាគេត្រូវស្លាប់ក្នុងសមរភូមិដែលបំរុងបោះបង់ បណ្តោះអាសន្ននៅថ្ងៃនេះឬថ្ងៃស្អែកទៅហើយនោះ?

បើសិនជាមានការគ្រប់គ្រងតំបន់សមរភូមិនោះបានមែន រុស្ស៊ីនឹងអាចបន្តការវាយប្រហារចូល គ្រប់គ្រងក្រុង Bakhmut និងបន្តចូលមកក្នុងក្រុង២ដទៃទៀតគឺក្រុង Kramatorsk និងក្រុង Sloviansk ដែលជាផ្នែកនៃទឹកដីរបស់ខេត្តដូណេតស៍ ហើយវាក៏នឹងអាចជាជោគជ័យលើក ដំបូងចំពោះរុស្ស៊ីក្រោយការដកថយជាបន្តបន្ទាប់ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ។

នៅជាមួយគ្នានេះផងដែរ សេចក្តីរាយការណ៍បានបង្ហាញថា មានអ្នកធ្វើការស្ម័គ្រចិត្តអង់គ្លេស ចំនួន២នាក់បានបាត់ខ្លួន បន្ទាប់ពីពួកគេបានចាកចេញពីក្រុង Kramatorsk មកកាន់ក្រុងសូឡេ ដាចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុននោះ។ មិនមានការបញ្ជាក់ថា តើអ្នកធ្វើការស្ម័គ្រចិត្តអង់ គ្លេស២នាក់នោះ កំពុងស្ថិតនៅទីណាឬត្រូវភាគីណាចាប់បាននោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក្នុងការថ្លែងសុន្ទរកថាមួយវេលាយប់ថ្ងៃទី១០មករា ឆ្នាំ២០២៣ បានអរគុណចំពោះទាហាននៃអង្គភាពទី៤៦ ចំពោះភាពកា្លហានរបស់គេនិងភាព មិនតក់ស្លុតចំពោះការប្រយុទ្ធលើសមរភូមិ ក្នុងកិច្ចការពារក្រុងសូឡេដានោះ។

មេដឹកនាំអង្គការណាតូ លោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃទី១០មករាថា រុស្ស៊ីបាន ចល័តទ័ពនាភាគខាងកើតទឹកដីអ៊ុយក្រែន និងលោកបានអំពាវនាវមិនឱ្យគេមើលស្រាលដល់ កម្លាំងរុស្ស៊ីទាំងនោះទេ។ លោកJens Stoltenberg បានថ្លែងថា គ្មានសញ្ញាណាមួយដែលបង្ហាញថា លោក វ្លាឌីមៀរ ពូទីន បានផ្លាស់ប្តូរ នូវគោលបំណងរបស់ខ្លួនចេញពីសង្គ្រាមដ៏ឃោរឃៅប្រឆាំងនឹងអ៊ុយក្រែននេះឡើយ។ លោកថាដូច្នេះគេត្រូវតែរៀបចំការធ្វើសង្គ្រាមមួយដែលនឹងមានរយៈពេលយូរ។

ខណៈដែលការវាយប្រហារគ្នាក្នុងក្រុងសូឡេដាបាននិងកំពុងតែបន្តនោះ ទាហានអ៊ុយក្រែន មួយចំនួនត្រូវបានគេរៀបចំ ដើម្បីហ្វឹកហ្វឺនលើការប្រើប្រាស់ប្រព័ន្ធមីស៊ីល Patriot របស់សហ រដ្ឋអាមេរិក។ ការហ្វឹកហ្វឺនទាហានអ៊ុយក្រែនប្រមាណពី៩០ទៅ១០០នាក់នេះ នឹងគ្រោងធ្វើ សប្តាហ៍ក្រោយ និងត្រូវធ្វើលើទឹកដីសហរដ្ឋអាមេរិកក្នុងបន្ទាយ Fort Sill ក្នុងរដ្ឋអូក្លាហូម៉ា។ ប្រព័ន្ធមីស៊ីល Patriot នេះត្រូវបានសហរដ្ឋអាមេរិកផ្តល់មួយគ្រឿងដល់អ៊ុយក្រែន ប៉ុន្តែប្រព័ន្ធ មីស៊ីលមួយគ្រឿងនេះ ត្រូវការបង្វឹកដល់ទាហានប្រើប្រាស់ចំនួនប្រមាណ៩០នាក់ទើបអាច ដំណើរការប្រព័ន្ធមីស៊ីល Patriot នេះ មានប្រសិទ្ធភាព។

គ្រាដែលអ៊ុយក្រែនកំពុងត្រូវការអាវុធធុនធ្ងន់ជាច្រើនទៀត ដើម្បីវាយបណ្តេញទាហានរុស្ស៊ី នោះ ដំណើរទស្សនកិច្ចមួយរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីថ្ងៃទី១០មករាបានបញ្ជាក់បន្ថែមថា អាល្លឺម៉ង់នឹងប​ន្តផ្តល់ជំនួយយោធា ដល់អ៊ុយក្រែនថែមទៀត។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់នោះបានធ្វើ នៅក្នុងក្រុង Kharkiv ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ បន្ថែមជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចនោះឡើយ។

គួរបញ្ជាក់ថា ក្នុងដើមឆ្នាំ២០២៣នេះ រុស្ស៊ីបានបំពាក់អាវុធមីស៊ីលលឿនជាងសម្លេង Zircon ដល់កងទ័ពជើងទឹករបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពយោធាកាន់តែខ្លាំងថែមទៀត។ នាវាចម្បាំង Admiral Gorshkov ដែលបំពាក់មីស៊ីលលឿនជាងសម្លេងនេះ ត្រូវបានធ្វើដំណើរចូលទៅកាន់មហាសមុទ្ទអត្លង់ទិក ឥណ្ឌានិងសមុទ្ទមេឌីទែ័រ៉ាណេ។ អាវុធមីស៊ីលលឿនជាងសម្លេងនេះ ត្រូវបាន គេបាញ់សាកល្បងនៅក្នុងដែនសមុទ្ទណ័រវ៉េ ដែលរុស្ស៊ីរំពឹងថា អាវុធជឿនលឿនបំផុតនេះគឺជា អាវុធមានប្រសិទ្ធភាពដែលប្រព័ន្ធការពារអាកាសនឹងមិនអាចមានសមត្ថភាពទប់ស្កាត់ការវាយ ប្រហាររបស់មីស៊ីលរុស្ស៊ីនេះបានឡើយ។ គេរំពឹងថា មីស៊ីលលឿនជាងសម្លេង Zircon នឹងត្រូវ ប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០២៣នេះ ដែលពេលនោះគេនឹងដឹងជុំវិញប្រសិទ្ធភាពរបស់វា ជាមិនខាន៕