(ប៉េកាំង)៖ ព្រឹកថ្ងៃទី៩ ខែមករា លោក XiJinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី២ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។

លោកបានគូសបញ្ជាក់ថា ត្រូវឈរលើមូលដ្ឋាននៃការកាន់អំណាចរយៈពេលយូររបស់បក្ស ស្ថិរភាពនិងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ និងសុភមង្គលនិងសុខដុមរមនារបស់ប្រជាជន ដើម្បីចាត់ទុកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយ គ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររយៈពេលយូរ ប្រកាន់ខ្ជាប់នូវការចង្អុលបង្ហាញពីទិសដៅនៃបញ្ហា រក្សាភាពនឹងនរខាងយុទ្ធសាស្ត្រ ដើម្បីជំរុញឱ្យសមាជិកបក្សនិងកម្មភិបាលទាំងឡាយ មានភាពសកម្ម ភាពម្ចាស់ការនិងភាពឆ្នៃប្រឌិត បង្កបរិយកាសដ៏រស់រវើកសម្រាប់ការធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរថ្មី និងបង្កើតសមិទ្ធផលក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន