(ប៉េកាំង)៖ នៅថ្ងៃទី ១០ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសមួយចំនួនតូចមិនអើពើនឹងការពិតជាក់ស្តែងបែបវិទ្យាសាស្រ្ត និងសភាពការណ៍ជាក់ស្តែងនៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដោយទទូចអនុវត្តវិធានការដាក់កំហិតចំពោះ ការចូលដែនរបស់អ្នកដំណើរចិនដែលប្រកបដោយភាពរើសអើង ហេតុនេះហើយ ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងនេះព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ ។

លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិនប្រកាន់អាកប្បកិរិយាអនុវត្តជាក់ស្តែង ក្នុងការធ្វើការប្រាស្រ័យទាក់ទងយ៉ាងពេញលេញជាមួយ ប្រទេសពាក់ព័ន្ធដោយបានបកស្រាយយ៉ាងលម្អិតពី លក្ខណៈវិទ្យាសាស្ត្រនិងភាពសមហេតុផលនៃការកែលម្អ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន ព្រមនិងស្ថានភាពរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសចិននាពេលបច្ចុប្បន្ននេះ ។

ប៉ុន្តែ ប្រការដែលគួរឱ្យសោកស្តាយនោះ គឺ ប្រទេសមួយចំនួនតូចមិនអើពើនឹងការពិតជាក់ស្តែង បែបវិទ្យាសាស្រ្តនិងសភាពការណ៍ជាក់ស្តែងនៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដោយទទូចអនុវត្តវិធានការដាក់កំហិត ចំពោះការចូលដែនរបស់អ្នកដំណើរចិន ដែលប្រកបដោយភាពរើសអើង ហេតុនេះហើយ ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងនេះព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ ៕

វិទ្យុមិត្តភាពកម្ពុជាចិន