(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្សបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់សមាជិក នៃកងកម្លាំងសន្តិសុខចំនួនបីនាក់ ក្នុងអំឡុងពេលការតវ៉ាដែលបង្កឡើង ដោយការស្លាប់របស់កញ្ញា Mahsa Amini។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣។

សាធារណរដ្ឋឥស្លាមបានរង្គោះរង្គើ ដោយភាពចលាចលស៊ីវិល ចាប់តាំងពីការស្លាប់របស់ជនជាតិឃឺដអ៊ីរ៉ង់ Amini អាយុ ២២ឆ្នាំកាលពីថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីការចាប់ខ្លួនរបស់នាងពី បទបំពានលើទំនៀមទម្លាប់សំលៀកបំពាក់ ដ៏តឹងរឹងរបស់អ៊ីរ៉ង់សម្រាប់ស្ត្រី។

ការកាត់ទោសចុងក្រោយបង្អស់បាននាំឱ្យចំនួនមនុស្សសរុប ១៧នាក់ត្រូហើយ ដែលបានកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងការតវ៉ាជាងបីខែកន្លងមកនេះ៕