(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិកប្រកាសជំនួយយោធាថ្មីជាផ្លូវការទំហំ៣.៧៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រទេសអឺរ៉ុបដទៃទៀត

២៖ គ្រាប់កាំភ្លើងធំបន្តហោះផ្លោងនៅសមរភូមិជួរមុខ ទោះជាមានបទឈប់បាញ់ជាឯកតោភាគីរបស់រុស្ស៉ីក្តី

៣៖ អ៉ីរ៉ង់ប្រហារជីវិតបុរស២នាក់ទៀត ដែលជាប់ចោទពីបទសម្លាប់កងកម្លាំងសន្តិសុខ កំលុងបាតុកម្ម

៤៖ ទីបំផុតលោក Kevin McCarthy ជាប់ឆ្នោតជាប្រធានថ្មីនៃសភាតំណាងរាស្រ្តអាមេរិក

៥៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី ថាភាគខាងលិចប្រទេសកំពុងទប់ទល់នឹងមហន្តរាយទឹកជំនន់

៦៖ ចារកម្មគុយបាម្នាក់ត្រូវបានដោះលេង ក្រោយជាប់ឃុំអស់២០ឆ្នាំ