(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយណាមួយដែលប្រជាជននៃរដ្ឋភាគលិចត្រូវការខណៈដែលទឹកជំនន់កំពុងវាយប្រហារសហគមន៍ឆ្ងាយៗនៅទីនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

វិបត្តិដ៏ធំសម្បើមនៅតំបន់ឃីមបឺលី (Kimberley) បានកើតឡើងក្នុងសប្តាហ៍នេះដោយសារប្រព័ន្ធបាតុភូតអាកាសធាតុឈ្មោះ អែលលី ៚Ellie) ដែលជាអតីតព្យុះស៊ីក្លូនត្រូពិច បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំ។ ទីតាំងដែលរងគ្រោះខ្លាំងជាងគេគឺ ហ្វីសរ៉យ ក្រូសស៉ីង (Fitzroy Crossing) ដែលជាទីក្រុងដែលមានមនុស្សប្រហែល ១,៣០០នាក់ ដែលការផ្គត់ផ្គង់ជំនួយត្រូវធ្វើឡើងតាមផ្លូវអាកាសដោយសារតែទឹកជំនន់ ហើយអាជ្ញាធរនិយាយថា គឺជាស្ថានភាពដ៏អាក្រក់បំផុតក្នុងកំណត់ត្រា។

លោក អាល់បានីស បាននិយាយថា មន្រ្តីរដ្ឋាភិបាលរបស់គលោកកំពុងធ្វើការយ៉ាងសស្រាក់សសស្រាំ ជាមួយរដ្ឋអូស្ត្រាលីខាងលិច លើវិបត្តិនៅក្នុងតំបន់ដែលមានប្រជាជនតិច ដែលរួមបញ្ចូលទីក្រុងរមណីយដ្ឋានប្រ៊ូម (Broome) ផងដែរ។

លោក អាល់បានីស ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្គីឡុង (Geelong) រដ្ឋវីកតូរៀ (Victoria) ថាទឹកជំនន់ទាំងនេះកំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សហគមន៍ជាច្រើនទាំងនេះ។ រដ្ឋាភិបាល​បានត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​តាម​ការ​ស្នើ​សុំ។

គួរបញ្ជាក់ថា យន្តហោះរបស់កងកម្លាំងការពារអូស្ត្រាលីកំពុងត្រូវបានប្រើប្រាស់ ដើម្បីជួយដល់សហគមន៍ដែលរងគ្រោះដោយទឹកជំនន់ ហើយឧទ្ធម្ភាគចក្រប្រភេទតូចៗកំពុងធ្វើដំណើរដើម្បីជួយអ្នកស្រុកដែលរងផលប៉ះពាល់ពីការផ្លាស់ទីលំនៅ៕