(ប៉េកាំង)៖ នៅពីក្រោយជំនឿចិត្ត គឺជាការកើនឡើងនៃកម្លាំងរបស់ចិន។ ប្រជាជនចិនជាង ១. ៤ ពាន់លាននាក់គិតនៅទិសដៅមួយ ប្រឹងប្រែងឆ្ពោះទៅទិសដៅតែមួយ ជួយយកអាសាគ្នា រួមសាមគ្គីគ្នា គ្មានកិច្ចការណាដែលមិនអាចធ្វើបាន ឬឧបសគ្គណាដែលមិនអាចយកឈ្នះបាននោះទេ។ ប្រជាជនគឺជាទីពំនាក់ដ៏រឹងមាំបំផុត ទំនុកចិត្តដ៏ខ្លាំងបំផុតនិងប្រភពកម្លាំងជាដរាប ។

នៅពីក្រោយជំនឿចិត្ត គឺជាអំណោយនៃមរតកអរិយធម៌ វប្បធម៌ប្រពៃណីចិនដ៏អស្ចារ្យរបស់ចិន មិនត្រឹមតែជាហ្សែនវប្បធម៌នៃភាពរុងរឿង មិនចេះរលត់របស់ប្រជាជាតិចិនប៉ុណ្ណោះទេ ក៏ជាប្រភពទឹករស់នៃសង្គមនិយមប្រកបដោយ លក្ខណៈពិសេសចិននិងជាកម្លាំងផ្លូវចិត្តដ៏សំខាន់ នៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។ និមិត្តសញ្ញាផ្នែកស្មារតីដ៏ពិសេសនេះ បានក្លាយជាគ្រឹះដ៏រឹងមាំនៃជំនឿចិត្តរបស់ចិន។

នៅពីក្រោយជំនឿចិត្ត គឺការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន។ ក្នុងរយៈពេល ១០ ឆ្នាំនៃសករាជថ្មី បក្សកុម្មុយនីស្តចិនបានរួបរួមនិងដឹកនាំប្រជាជន គ្រប់ក្រុមជនជាតិទាំងអស់ក្នុងប្រទេសឱ្យសម្រេចបាន នូវគោលដៅតស៊ូមួយរយឆ្នាំទី១ដោយជោគជ័យ ហើយបានចាប់ផ្តើមដំណើរថ្មីដើម្បីសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី ២ និងកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ ។ គំនិតថ្មីណែនាំដំណើរថ្មី ជំរុញគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន បក្សកុម្មុយនីស្តចិននៅតែបន្តលើកជ្រោង ទង់និងបង្កើតភាពអច្ឆរិយៈជានិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន