(ឡុងដ៏)៖ ដោយដកស្រង់ពីជីវប្រវត្តិដែលនឹងបោះពុម្ពក្នុងពេលឆាប់ៗនេះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយថា ព្រះអង្គម្ចាស់ហារី (Harry) បានទទួលស្គាល់ពីការសម្លាប់មនុស្សចំនួន ២៥នាក់នៅប្រទេសអាហ្វាហ្កានីស្ថាន អំឡុងពេលដែលទ្រង់ធ្វើជាពីឡុតបើកបរឧទ្ធម្ភាគចក្រឲ្យក្រុមហ៊ុន Apache។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

ដំបូងឡើយព្រះអង្គម្ចាស់ហារី បម្រើការជាអ្នកតាមដានផ្លូវអាកាសសម្រាប់ការវាយឆ្មក់តាមអាកាស ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ នៅប្រទេសអាហ្វហ្គានីស្ថាន។ បន្ទាប់មកធ្វើជាពីឡុតបើកឧទ្ធម្ភាគចក្រវាយប្រហារ នៅចម្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។

កាសែត ដេលី តេឡេហ្រ្កាហ្វ (Daily Telegraph) របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា ព្រះអង្គម្ចាស់ ព្រះជន្ម ៣៨វស្សារូបនេះនឹងចេញសៀវភៅមួយក្បាលឈ្មោះស្ព៊ែរ (Spare) នៅសប្តាហ៍ក្រោយ ដោយមាននូវការលាតត្រដាងអំពីបេសកកម្មចំនួន៦ ក្នុងនាមជាពីឡុតដែលនាំឲ្យព្រះអង្គ «ឆក់យកជីវិតមនុស្ស»។ ព្រះអង្គម្ចាស់បានពន្យល់ថា ការប្រព្រឹត្តឹទង្វើនេះកើតឡើងដោយសារតែការវាយប្រហារចំនួន ៩លើកក្នុងចំណោម ១១លើក របស់សហរដ្ឋអាមេរិក។ វាជាការ សងសឹក ចំពោះ ឧក្រិដ្ឋកម្ម ប្រឆាំង នឹង មនុស្សជាតិ។

គួរបញ្ជាក់ថា ខ្លឹមសារដ៏រសើបនៃសៀវភៅស្តីពីជីវប្រត្តិរបស់ព្រះអង្គម្ចាស់ហារី ដែលនឹងត្រូវបោះពុម្ពនៅថ្ងៃទី១០ ខែមករា បានបង្ហាញអំពីចំនួនក្រុមអ្នកប្រយុទ្ធតាលីបង់ ដែលទ្រង់បានសម្លាប់ក្នុងអំឡុងពេលបម្រើការងាររបស់ទ្រង់ និងរឿងរ៉ាវផ្ទាល់ខ្លួនផ្សេងទៀតដែលបានកើតឡើងក្នុងត្រកូលរាជវង្ស ជាដើម៕