(ប៉េកាំង)៖ ឆ្នាំ២០២២ជាឆ្នាំមិនមែនធម្មតាទេ។ ១ឆ្នាំកន្លងទៅនេះ លោកXi Jinpingយកចិត្តទុកដាក់ចំពោះប្រជាជន រួមសាមគ្គីនិងដឹកនាំបក្សទាំងអស់ កងទ័ពទាំងអស់និងប្រជាជនគ្រប់ជនជាតិចិនឱ្យខិតខំប្រឹងប្រែង ឈានទៅមុខដោយក្លាហាន ដើម្បីចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

នៅក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ពាក្យសម្តីមួយរបស់លោកXi Jinping ដែលបានឡើងឡើងថា៖ “ការព្រួយបារម្ភរបស់ប្រជាជន ខ្ញុំចាំបាច់យកចិត្តទុកដាក់ អ្វីដែលប្រជាជនរំពឹងទុក ខ្ញុំចាំបាច់ទៅធ្វើ”បាននាំមកនូវ “ក្ដីរំភើបចិត្តទី១” ក្នុងឆ្នាំ២០២៣ដល់ប្រជាជន។លោកបានថ្លែងថា ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ យើងមិនអាចពេញចិត្តចំពោះសមិទ្ធផល នាពេលបច្ចុប្បន្នទេ នៅមានផ្លូវវែងឆ្ងាយទៀតត្រូវដើរ។

ឆ្នាំ២០២២ ដានជើងចុះត្រួតពិនិត្យការងាររបស់លោក Xi Jinping បានគ្រប់ដណ្តប់ទូទាំងប្រទេសចិន។
ខែមេសា ឆ្នាំ២០២២ ភូមិ Maona ខេត្ត Hainan ។ លោក Xi Jinping បានមកដល់ផ្ទះរបស់អ្នកភូមិដែលជាជនជាតិ Li ដើម្បីស្វែងយល់ពីស្ថានភាពនៃការអភិវឌ្ឍឧស្សាហកម្មពិសេស តាមក្នុងតំបន់និងការពង្រឹកការអភិរក្សនិងបន្តវេន នូវវប្បធម៌ប្រពៃណីជនជាតិ។ លោកបានទាមទារឱ្យកម្មាភិបាលក្នុងតំបន់គិតអ្វីដែលប្រជាជនគិត រួសរាន់ធ្វើអ្វីដែលប្រជាជនចង់ធ្វើជាបន្ទាន់ ប្រើកម្លាំងកាយចិត្តទាំងអស់ទៅការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរ។

ខែវិច្ឆិកា ភូមិ Yongfeng ខេត្ត Sichuan ។ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យចម្ការសាកល្បងដាំស្រូវ អាងប្រព្រឹត្តិកម្មទឹកស្អុយ មណ្ឌលសុខាភិបាលភូមិ។ល។លោកបានប្រាប់អ្នកភូមិថា ការកាន់អំណាចរបស់បក្សកុម្មុយនីស្តចិន គឺធ្វើរឿងនីមួយៗរបស់ប្រជាជនឱ្យបានល្អដោយពេញទំហឹង ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។

ខែកក្កដា ភូមិ Ximen ក្រុង xinchengខេត្តស៊ីនជាំង ។ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅមជ្ឈមណ្ឌលសេវាកម្មបក្ស សហគ្រាសកែច្នៃកសិផល។ លោកបានលើកឡើងថា ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ មិនអាចរំលងជនជាតិណាមួយបានទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន