(ប៉េកាំង)៖ ថ្ងៃទី៣ខែមករា «កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទី២ដោយរលូន គ្រប់កម្មវិធីសម្តែងបានប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ។

កម្មវិធីទាំងមូលប្រកាន់ខ្ជាប់ប្រធានបទ “រីករាយនិងសិរីមង្គល” រំលេចពីភាពសប្បាយរីករាយ ជំនឿចិត្ត និងការខិតខំប្រឹងប្រែង ដើម្បីសម្តែងការប្រសិទ្ធពរដ៏ល្អប្រសើរចំពោះ ប្រទេសជាតិឱ្យមានវិបុលភាពនិងសន្តិភាព ប្រជាជនមានសិរីមង្គលនិងសុខដុមរមនា ក្នុងឆ្នាំថ្មីនៅក្នុងបរិយាកាសដ៏រស់រវើក កក់ក្តៅ ក្តីស្រឡាញ់ និងក្តីសង្ឃឹម៕

វិទ្យុមិត្តភាពកម្ពុជាចិន