(ហាណូយ)៖ វៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន ៨៦នាក់ទៀត នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១,៥២៥,២៣១នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

គ្មានការស្លាប់ថ្មីពីកូវីដ១៩ ត្រូវបានគេរាយការណ៍នៅថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរនៅត្រឹម ៤៣,១៨៦នាក់។

គួរបញ្ជាក់ថា តាម​ស្ថិតិ​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល ទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ១៩ ចំនួន ១០,៦១១,២៧៥នាក់ ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕