(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីលោក រីស៉ី ស៊ូណាក់ (Rishi Sunak) បាននិយាយនៅថ្ងៃសៅរ៍នេះថា ចក្រភពអង់គ្លេសបានឆ្លងកាត់រយៈពេល ១២ខែដ៏លំបាក ហើយវិបត្តនេះនឹងមិនបញ្ចប់ទៅវិញនៅឆ្នាំ ២០២៣នោះទេ ប៉ុន្តែការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រឆាឡេស ទី៣ នឹងជួយកសាងប្រទេសជាមួយគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។
លោក ស៊ូណាក់ បាននិយាយថា រដ្ឋាភិបាលរបស់លោកទទួលយកការសម្រេចចិត្តដ៏លំបាក ប៉ុន្តែដោយយុត្តិធម៌ ដើម្បីទទួលបានការខ្ចីប្រាក់ និងបំណុលដែលស្ថិតនៅក្រោមការគ្រប់គ្រង ដោយជួយជនជាតិអង់គ្លេសទប់ទល់នឹងវិបត្តិនៃការរស់នៅដែលជំរុញដោយតម្លៃថាមពលកើនឡើងខ្លាំង។
លោក ស៊ូណាក់ បានគូសបញ្ជាក់ថា «ខ្ញុំមិនគិតថាបញ្ហាទាំងអស់របស់យើងនឹងបាត់ទៅវិញក្នុងឆ្នាំថ្មីនោះទេ។ ចក្រភពអង់គ្លេសមានមោទនភាពចំពោះអ្វីគ្រប់យ៉ាង ដែលធ្វើឲ្យប្រទេសប្រសើរឡើងវិញ ក្រោមការគ្រងរាជ្យរបស់មហាក្សត្រ ឆាឡេស ទី»។
គួរបញ្ជាក់ថា ភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ចក្រភពអង់គ្លេសបានស្ងប់ស្ងាត់ ប៉ុន្តែលោក ស៊ូណាក់ នៅតែត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលមានកំណើនយឺត ការធ្វើកូដកម្មរបស់កម្មករទៅនឹងវិបត្តិតម្លៃរស់នៅ និងគណបក្សអភិរក្សនិយមដែលបាត់បង់ការគាំទ្រ បន្ទាប់ពីកាន់អំណាចរយៈពេល ១២ឆ្នាំ៕