(ប៉េកាំង)៖ ទីក្រុងប៉េកាំងដែលមានភាពស្ងប់ស្ងាត់ក្នុងមួយរយៈពេលកន្លងទៅនេះ មានភាពអ៊ូអរជាថ្មីឡើងវិញ។ លើស្ពានអាកាសមានរថយន្តច្រើន ទីផ្សារទំនើបនិងរោងភាពយន្តមានភ្ញៀវ កាន់តែច្រើនឡើងៗ នៅភោជនីយដ្ឋានមានតម្រង់ជួររង់ចាំចូលហូបបាយ ទិដ្ឋភាពក្នុងជីវភាពរស់នៅកាលពីមុនបានលេចចេញជាថ្មីម្តងទៀត។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ប្រជាជនចិន ចំនួនជាង១ពាន់៤រយលាននាក់បានចាររឿងរ៉ាវចិនដ៏សម្បូរបែបក្នុងដំណើរស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំនេះ ប្រជាជននៅលើពិភពលោកបានកើនឡើង ដល់ចំនួន៨ពាន់លាននាក់ ទំនាក់ទំនងរវាងមនុស្ស និងមនុស្សមានភាពជិតស្និទ្ធមិនដែលមានក្តីប្រាថ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរក៏មានភាពកាន់តែខ្លាំងមិនដែលមានដែរ។

ឆ្នាំ២០២២ ដែលជិតនឹងកន្លងផុតទៅ និយាយចំពោះពិភពលោក ប្រទេសចិននិងមនុស្សគ្រប់រូប សុទ្ធតែជាឆ្នាំមិនធម្មតាទេ។ ឆ្នាំនេះពិតជានឹងក្លាយទៅជាឆ្នាំដែល «ពិបាកបំភ្លេចបាន» របស់មនុស្សជាច្រើន។ ជំងឺកូវីដ១៩រាតត្បាតសារចុះសារឡើង ការប៉ះទង្គិចក្នុងតំបន់ ការបដិបក្ខគ្នាជាក្រុម ការខ្វះខាតថាមពល។ល។ វិវាទនិងស្រមោលខ្មៅបណ្តាលឱ្យ ពិភពលោកមានភាពច្របូកច្របល់។ ក្នុងបរិបទបម្រែបម្រួលសេដ្ឋកិច្ចប្រទេសជាច្រើនធ្លាក់ចូលក្នុងសភាពជាប់គាំង។

អតិផរណារបស់អឺរ៉ុបនិងអាមេរិកបានបំបែកកំណត់ត្រាក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ សេដ្ឋកិច្ចមានភាពថមថយចុះ។ ជាពិសេស គឺប្រទេសអឺរ៉ុប បានរងការវាយប្រហារពីការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ី បណ្តាលឱ្យតម្លៃថាមពលឡើងថ្លៃយ៉ាងខ្លាំង ឧស្សាហកម្មប្រឈមនឹងឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ក្នុងបរិបទបម្រែបម្រួល ប្រទេសជាច្រើនប្រឈមនឹង «ភាពលំបាក» ក្នុងអភិបាលកិច្ច។ ប្រទេសអង់គ្លេស បានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីបីរូបក្នុងរយៈពេលតែ៥០ថ្ងៃ កូដកម្មទ្រង់ទ្រាយធំបានកើតមានជាបន្តបន្ទាប់។ នៅអាមេរិក អំពើហិង្សាដោយកាំភ្លើង បញ្ហាជនអន្តោប្រវេសន៍និងការរើសអើងពូជសាសន៍កើតមានជាបន្តបន្ទាប់ជាងនេះទៅទៀត «ការឆែកឆេរ» ផ្ទះវីឡារបស់លោក ត្រាំ អតីតប្រធានាធិបតីអាមេរិកក៏កាន់តែ ធ្វើឱ្យពិភពលោកភ្ងាក់ផ្អើលទៅទៀត។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ ក៏ជាការរួមចំណែករបស់ខ្លួនចំពោះពិភពលោកផងដែរ។ ប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង សេដ្ឋកិច្ចចិនបានវាយទម្លុះមុនគេ។ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញ និងនាំចូលទំនិញរបស់ចិនបានឡើងដល់ ៣៨,៣៤ទ្រីលានប្រាក់យាន់ចិន កើនជាង៨,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ប្រការនេះបានធានាយ៉ាងខ្លាំងដល់លំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់សកល។ ក្នុងឆ្នាំនេះប្រទេសចិនបានរៀបចំ ពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិននិងពិព័រណ៍ការប្រើប្រាស់របស់ចិន។ល។

ប្រទេសចិនបានបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីក្នុងការបើកទូលាយជាបន្តបន្ទាប់។ រំពឹងទុកឆ្នាំ២០២៣ អាចក្លាយជាឆ្នាំស្តារសន្តិភាពឡើងវិញ។ លោក Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិបានថ្លែងក្តីបំណងក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីដូចពោលខាងលើ។ គ្រប់យ៉ាងផ្លាស់ប្ដូរថ្មី យើងនឹងឆ្ពោះទៅកាន់ដំណើរថ្មី។ វេបសាយ « Politico» របស់អាមេរិកបាន ព្យាករថា «ក្នុងឆ្នាំថោះ ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍជាបន្តបន្ទាប់»។ ទស្សនាវដី្ត« Foreign Policy »បានប្រើពាក្យគន្លឹះ «ស្តារសេដ្ឋកិច្ចឡើងវិញ» និង «ភាពរុងរឿងខាងទេសចរណ៍»មកពិពណ៌នាប្រទេសចិននៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ សហគ្រាសចិនបាននិងកំពុងស្តារផលិតកម្មឡើងវិញ តំបន់ជាច្រើនបានចាត់បញ្ជូនគណប្រតិភូទៅបរទេស ដើម្បីស្វែងរក ការបញ្ជាទិញ ការកក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗក៏បានកើនឡើងយ៉ាងខ្លាំង អ្នកប្រើបណ្តាញអ៊ីនធឺណែតជាច្រើនចាប់អារម្មណ៍ថា «ចិនដែលមានភាពរស់រវើក» បានត្រឡប់មកវិញហើយ !

ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ ការអភិវឌ្ឍថ្មីរបស់ចិននឹងផ្តល់ឱកាសថ្មីដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន