(ប៉េកាំង)៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំលើកទី៣៨ នៃគណកម្មាធិការអចិន្ត្រយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានអនុម័តលើ «សម្រាយអំពីមាត្រាទី១៤ និងមាត្រាទី៤៧ នៃច្បាប់គាំពារសន្តិសុខជាតិរបស់តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជានាមិតចិន» ព្រមទាំងចេញផ្សាយសេចក្តីប្រកាសជាសាធារណៈ។

យោងតាមសេចក្តីប្រកាសសេចក្តីស្នើរពាក់ព័ន្ធគឺលើកឡើងដោយអភិបាលតំបន់រដ្ឋបាលពិសេសហុងកុង។ការពន្យល់បកស្រាយលើកនេះបានបញ្ជាក់ថា៖ គណៈកម្មការគាំពារសន្តិសុខជាតិ នៃតំបន់រដ្ឋបាលពិសេសហុងកុងមានសិទ្ធកាត់ក្តី និងធ្វើការសម្រេចចិត្តថាតើបញ្ហាណាមួយពាក់ព័ន្ធនឹងសន្តិសុខជាតិ លម្អិតនៃការងារមិនប្រកាសជាសាធារណៈ។ តុលាការហុងកុងកាត់ក្តី លើករណីបទឧក្រិដ្ឋបំផ្លាញសន្តិសុខជាតិ បើមិនអាចកំណត់ថាឯកសារឬភស្តុតាំងនោះប៉ះពាល់នឹងអាថ៌កំបាំងជាតិ ឬសន្តិសុខជាតិ ត្រូវទទួលបានលិខិតបញ្ជាក់ពីអភិបាល។ ចំពោះបញ្ហា ដែលមេធាវីបរទេសដែលគ្មានលិខិតគុណវុឌ្ឍិ បម្រើការងារនៅហុងកុងធ្វើជាអ្នកការពារក្ដីលើករណីបទឧក្រិដ្ឋបំផ្លាញសន្តិសុខជាតិ ត្រូវទទួលបានលិខិតបញ្ជាក់ពីអភិបាល។

យប់ថ្ងៃទី៣០ធ្នូ លោក Li Jiachao អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងចេញលិខិតសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះសេចក្ដីប្រកាសនេះ។ ស្ថាប័នយុត្តិធម៌ហុងកុងបានថ្លែង ការគោរព និងស្វាគមន៍ចំពោះការពន្យល់បកស្រាយ។ អ្នកនាំពាក្យការិយាល័យសន្តិសុខជាតិចិនប្រចាំនៅហុងកុងបានលើកឡើងថា ការពន្យល់បកស្រាយបានដោះស្រាយបញ្ហាដែល បានជួបប្រទះក្នុងពេលអនុវត្តច្បាប់សន្តិសុខជាតិរបស់ហុងកុង ដែលមានសារៈសំខាន់ចំពោះការអនុវត្តច្បាប់ដោយត្រឹមត្រូវនិងជាក់លាក់៕

វិទ្យុមិត្តភាពកម្ពុជាចិន