(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ ​បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៣១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ២ករណីបន្ថែមទៀតផងដែរ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៦១១,១៨៣នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៨៦នាក់ និងជាសះស្បើយ ១០,៦១១,១៨៣៕