(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងទំនាក់ទំនងយោធាជាមួយប្រទេសនេះ ក៏ដូចជាបញ្ឈប់ការបង្កើតកត្តាថ្មីដែលអាចនាំឱ្យមានភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា «ប្រទេសចិននឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»។
លោកបានសង្កត់ធ្ងន់ថា ចិនតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធរបស់អាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ចិន។
លោក Wang បាននិយាយថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោលការណ៍បីចិន-អាមេរិក ដែលជាសេចក្តីថ្លែងការណ៍រួម និងធ្វើសកម្មភាពដោយស្មោះស្ម័គ្រលើការប្តេជ្ញាចិត្ត ធ្វើឡើងដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដែលមិនគាំទ្រ «ឯករាជ្យភាពតៃវ៉ាន់»៕