(ប៉េកាំង)៖ ក្នុងសារជូនពរឆ្នាំថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ «ការតស៊ូ» គឺជាពាក្យគន្លឹះដែលត្រូវបានលើកឡើងម្តងហើយម្តងទៀត។ ក្នុងឱកាសឆ្នាំថ្មីចូឆ្នាំសកលលមកដល់ ក្នុងឆ្នាំ ២០១៤ លោក Xi Jinping បានថ្លែងថា «កំណែទម្រង់គឺជាបុព្វហេតុដ៏អស្ចារ្យ ដែលទាមទារឱ្យយើងតស៊ូនិងខិតខំប្រឹងប្រែង ជាមួយគ្នា។ «គ្មានខិតខំគឺមិនបានផល»។ តើត្រូវធ្វើដូចម្តេចទើបឱ្យប្រទេសជាតិកាន់តែរុងរឿង ហើយជីវភាពរស់នៅរបស់ប្រជាជន កាន់តែកាន់តែប្រសើរង លោក Xi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការតស៊ូ។

នៅឆ្នាំ២០១៥ មជ្ឈិមបក្សកុម្មុយនីស្តចិន បានកំណត់ពីទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
នៅឆ្នាំ២០១៦ ប្រទេសចិនបានឈានចូលដំណាក់កាលចុងក្រោយនៃការកសាង សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។ នៅឆ្នាំ ២០១៧ GDP របស់ប្រទេសចិនបានឈានដល់ ៨០ ទ្រីលានយាន់ប្រាក់ចិន ការធានារ៉ាប់រងវេជ្ជសាស្រ្តជាមូលដ្ឋាន បានគ្របដណ្តប់លើប្រជាជនចំនួន ១.៣៥ ពាន់លាននាក់ ហើយមានប្រជាជនក្រីក្រនៅតាមជនបទជាង ១០ លាននាក់បានចេញផុតពីភាពក្រីក្រ។

លោក Xi Jinping បានថ្លែងក្នុងសុន្ទរកថាអបអរឆ្នាំថ្មីឆ្នាំសកល ពេលនោះថា៖ «ទាល់តែធ្វើការតស៊ូទើបអាចធ្វើឱ្យ សុបិនក្លាយជាការពិត» «សុភមង្គលគឺបានមកពីការខិតខំប្រឹងប្រែង»។ នៅឆ្នាំ ២០១៨ ប្រទេសចិនបានប្រារព្ធខួបលើកទី ៤០ នៃកំណែទម្រង់និងការបើកទូលាយយ៉ាងឱឡារិក ហើយបានដាក់ចេញនូវវិធានការកំណែទម្រង់សំខាន់ៗជាង ១០០ ។ ពេលឈានចូលឆ្នាំ២០១៩ លោក Xi Jinping នៅតែអំពាវនាវឱ្យប្រជាជនទាំងអស់ «ខិតខំប្រឹងប្រែងនិងតស៊ូជាមួយគ្នា»។ ក្នុងឆ្នាំ ២០២០ ប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រជាជនចិនបានរួមសាមគ្គីគ្នាតស៊ូ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះ។

«ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៣» បានបញ្ចប់ដោយជោគជ័យ ហើយការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយក៏ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ លោក Xi Jinping បានថ្លែងថា យើងនៅតែត្រូវខិតខំបន្ថែមទៀត។ នៅឆ្នាំ២០២១ បក្សកុម្មុយនីស្តចិន បានប្រារព្ធខួបលើកទី ១០០របស់ខ្លួន។ ការគោរពដ៏ល្អបំផុតចំពោះប្រវត្តិសាស្ត្រ នៃការតស៊ូដែលមានរយៈពេលមួយសតវត្សគឺការសរសេរប្រវត្តិសាស្រ្តថ្មីនៃការតស៊ូ។

នៅក្នុងសារឆ្នាំថ្មីឆ្នាំ ២០២២ របស់លោក លោក Xi Jinping បានកោតសរសើរខ្ពស់ចំពោះអ្នកស្វែងរកសុបិន មកពីគ្រប់មជ្ឈដ្ឋានដែលកំពុងធ្វើការតស៊ូដោយស្ងាត់ៗ។ ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានថ្លែងថា «ដើម្បីឱ្យប្រជាជនទាំងអស់មានជីវភាពរស់នៅកាន់តែល្អប្រសើរ យើងនៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរ»៕ ដំណើរវែងឆ្ងាយ មានតែការតស៊ូ!

វិទ្យុមិត្តភាពកម្ពុជាចិន