(បរទេស)៖ ក្នុងឆ្នាំ២០២២នេះ ប្រទេសជាច្រើននៅជុំវិញពិភពលោក បានផ្លាស់ប្តូរមេដឹកនាំរបស់ពួកគេ ដោយក្នុងចំណោមនោះ រួមមានដូចជា៖

១. ទីម័រខាងកើត៖ ប្រធានាធិបតីថ្មី លោក ចូសេ រ៉ាម៉ូស ហូរតា (José Ramos-Horta)។

២. អ៉ីរ៉ាក់៖ នាយករដ្ឋមន្រ្តីថ្មី លោក ម៉ូហាំមាត់ សៀ អាល់ ស៊ូដានី (Mohammed Shia' Al Sudani)។

៣. កូរ៉េខាងត្បូង៖ ប្រធានាធិបតីថ្មី លោក យូន ស៊ុកយុល (Yoon Suk Yeol)។

៤. ម៉ាឡេស៉ី៖ នាយករដ្ឋមន្រ្តីថ្មី លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim)។

៥. អ៉ីស្រាអែល៖ នាយករដ្ឋមន្រ្តី លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រឡប់មកកាន់អំណាចជាថ្មីម្តងទៀត ក្រោយលាលែងកាលពីឆ្នាំ២០២១។

៦. ប៉ាគីស្ថាន៖ នាយករដ្ឋមន្រ្តីថ្មី លោក សេបាស សារីហ្វ (Shehbaz Sharif)។

៧. ហ្វីលីពីន៖ ប្រធានាធិបតីថ្មីលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.)។

៨. ស្រីលង្កា៖ ប្រធានាធិបតីថ្មីលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe)។

៩. អេមីរ៉ាត់អារ៉ាប់រួម៖ ប្រធានាធិបតីថ្មី ព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន ហ្សាយីដ អាល់ ណាយ៉ាន (Mohamed bin Zayed Al Nahyan)។

១០. អ៉ីតាលី​៖ នាយករដ្ឋមន្រ្តីថ្មី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni)។

១១. ស៊ុយអែត៖ នាយករដ្ឋមន្រ្តីថ្មី លោក អ៊ូហ្វ គ្រីស្ទើសុន (Ulf Kristersson)។

១១. ចក្រភពអង់គ្លេស៖ ព្រះមហាក្សត្រថ្មី ព្រះអង្គ ឆាលស៍ទី៣ (Charles III) និងនាយករដ្ឋមន្រ្តីថ្មី លោក រីស៉ី ស៊ូណាក់ (Rishi Sunak)។

១២. កូស្តារីកា៖ ប្រធានាធិបតីថ្មី លោក រ៉ូឌ្រីហ្គោ ឆាវេស រ៉ូប៊ល (Rodrigo Chaves Robles)។

១៣. ហុងឌូរ៉ាស៖ ប្រធានាធិបតីថ្មី លោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro)។

១៤. អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីថ្មី លោក អាន់តូនី អាល់បានីស (Anthony Albanese)។

១៥. កូឡុំប៊ី៖ ប្រធានាធិបតីថ្មី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro)។

១៦. ប៉េរូ៖ ប្រធានាធិបតីថ្មី លោកស្រី ឌីណា បូលូអាត (Dina Boluarte)៕