(ប៉េកាំង)៖ ឆ្នាំ២០២២ លោកXi Jinping ប្រធានរដ្ឋចិនបានចេញបំពេញទស្សនកិច្ចជា៣លើក ហើយទៅកាន់ប្រទេសចំនួន៥ ចេញផ្សាយសម្លេងប្រទេសចិនក្នុងឆាកអន្តរជាតិ ព្រមនិងផ្តល់គម្រោងចិន និងរួមចំណែកប្រាជ្ញាចិនដល់ ការគ្រប់គ្រងពិភពលោក។ដានជើងបំពេញទស្សនកិច្ច មិនគ្រាន់តែកត់ត្រារូបរាងដ៏មមាញឹករបស់មេដឹកនាំប្រទេសធំប៉ុណ្ណោះទេ ក៏បញ្ជាក់ពីសមិទ្ធផលថ្មីនៃការទូតរបស់ប្រទេសចិនផងដែរ។

ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី២២ ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋកាហ្សាក់ស្ថាននិងសាធារណរដ្ឋអ៊ូសបេគីស្ថាន តាមការអញ្ជើញ។ នេះជាការបំពេញទស្សនកិច្ចលើកដំបូង របស់លោក Xi Jinping បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩។

ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោក Xi Jinping បានទៅកាន់កោះបាលីដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល លើកទី១៧នៃអ្នកដឹកនាំក្រុមប្រទេស G20។ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា លោក Xi Jinping បានទៅក្រុងបាងកក ប្រទេសថៃ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ដឹកនាំលើកទី២៩ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសថៃ។

ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែធ្នូ លោក Xi Jinping បានទៅក្រុងរីយ៉ាដ រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការ បណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះជាការបំពេញទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីម្តងទៀត បន្ទាប់រំលងអស់រយៈពេល៦ឆ្នាំ៕