(ប៉េកាំង)៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំស្តីពីជីវភាពប្រជាធិបតេយ្យពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែធ្នូ ដើម្បីអនុវត្តជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយ នូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អគ្គលេខាធិការបក្ស រួបរួមនិងដឹកនាំសមាជិកបក្សនិងកម្មាភិបាលបក្ស ឱ្យអនុវត្តជាក់ស្តែងនូវគោលនយោបាយ និងការរៀបចំចាត់ចែងដ៏សំខាន់ ដែលសម្រេចដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ក្នុងស្មារតីខំប្រឹងតស៊ូ បូកសរុបលទ្ធផល ពិនិត្យរកកង្វះខាត ទិតៀននិងស្វ័យទិតៀន។

លោក Xi Jinping អគ្គលេខាធិការបក្សបានអញ្ជើញ ជាអធិបតីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានលើកឡើងថា ក្នុងកិច្ចប្រជុំលើកនេះ សមមិត្តនៃការិយាល័យនយោបាយបានលើកឡើង មតិយោបល់និងសំណើល្អៗជាច្រើន បន្ទាប់ពីកិច្ចប្រជុំយើងត្រូវរួសរាន់ចាត់វិធានការដើម្បីកែលម្អការងារ ក្នុងន័យទទួលបានសមិទ្ធផលជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន