(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់ទីភ្នាក់ងាររដ្ឋ TASS នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូជាមួយអ៊ុយក្រែន ចង់បំបាក់រុស្ស៊ីនៅលើសមរភូមិ ដើម្បីកម្ទេចបំផ្លាញប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

លោក Lavrov បាននិយាយថា «សកម្មភាពរបស់ប្រទេសលោកខាងលិច និង (ប្រធានាធិបតីអ៊ុយក្រែន Zelensky ) ក្រោមការគ្រប់គ្រងរបស់ពួកគេ បញ្ជាក់ពីលក្ខណៈសកលនៃវិបត្តិអ៊ុយក្រែន»

លោកបានលើកឡើងយ៉ាងដូច្នេះថា «វាមិនមែនជារឿងសម្ងាត់សម្រាប់នរណាម្នាក់ទេ ដែលគោលដៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ គឺកម្ចាត់រុស្ស៊ីនៅលើសមរភូមិ ដែលជាយន្តការមួយសម្រាប់ធ្វើឱ្យប្រទេសរបស់យើងចុះខ្សោយ ឬបំផ្លាញប្រទេសរបស់យើង»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយរបស់លោក អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយហៅវាថាជា «ប្រតិបត្តិការពិសេស» ដើម្បី រំសាយសព្វាវុធអ៊ុយក្រែន ដែលលោកបាននិយាយថា ជាការគំរាមកំហែងដល់រុស្ស៊ី។ ចំណែកឯ ទីក្រុងកៀវនិងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ គ្រាន់តែជាការដណ្តើមយកទឹកដីរបស់ចក្រពត្តិនិយមប៉ុណ្ណោះ៕