(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមន្ត្រីរបស់លោក ចាត់វិធានការដើម្បីការពារអាយុជីវិត នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកស្តីពីជំងឺកូវីដ-១៩ ចាប់តាំងពីទីក្រុងប៉េកាំងបានបន្ធូរបន្ថយវិធានការទប់ស្កាត់យ៉ាងខ្លាំងនៅក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។
ចិនដែលបានផ្តាច់ខ្លួនចេញពីប្រទេសដទៃទៀតនៃពិភពលោក ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ឥឡូវនេះកំពុងជួបប្រទះនឹងការកើនឡើងនៃការឆ្លងដ៏ធំបំផុតរបស់ភពផែនដី បន្ទាប់ពីបានលុបចោលការរឹតបន្តឹងភ្លាមៗដែលបានវាយលុកសេដ្ឋកិច្ច។
ការសិក្សាបានប៉ាន់ប្រមាណថា មនុស្សប្រហែល០១លាននាក់អាចស្លាប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលកន្លែងពេទ្យសង្គ្រោះបន្ទាន់ កំពុងជួបភាពតានតឹងដោយលំហូរនៃអ្នកជំងឺវ័យចំណាស់ដែលមិនបានចាក់វ៉ាក់សាំង។
លោក ស៊ី បាននិយាយនៅក្នុងសេចក្តីណែនាំមួយថា «នាពេលបច្ចុប្បន្ននេះ ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនកំពុងប្រឈមមុខនឹងស្ថានភាពថ្មី និងភារកិច្ចថ្មី...»៕