(ប៉េកាំង)៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីសភាពការណ៍អន្តរជាតិ និងការទូតចិនឆ្នាំ២០២២ ព្រមទាំងថ្លែងសុន្ទរកថាតាមអនឡាញ។

លោក Wang Yi បានលើកឡើងថា ការទូតចិនក្នុងឆ្នាំ២០២២ គឺឈានទៅមុខយ៉ាងអង់អាច ទោះប្រឈមនឹងបញ្ហាលំបាកក្តី។ ក្រោមការដឹកនាំនៃប្រមុខរដ្ឋ យើងបានផ្តោតលើខ្លឹមសារស្នូលអំពី ការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ឆ្លើយតបនឹងសភាពប្រែប្រួល ដោះស្រាយសភាពជាប់គាំង និងបង្កើតនិម្មាបនកម្មថ្មី បានធ្វើកិច្ចការទូតប្រកបដោយ លក្ខណៈពិសេសចិនដោយគ្រប់ជ្រុងជ្រោយ ដែលបានរួមចំណែកថ្មីដល់ការថែរក្សាសន្តិសុខពិភពលោក និងការអភិវឌ្ឍរួម។

លោក Wang Yi បានបន្តទៀតថា នៅឆ្នាំ២០២៣ ក្រសួងការបរទេសចិននឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគោលការណ៍ដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានកំណត់ ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការទូតប្រកប ដោយលក្ខណៈពិសេសចិន។ ទី១ នឹងធ្វើកិច្ចការទូតរបស់ប្រមុខរដ្ឋឱ្យកាន់តែល្អប្រសើរ។ ទី២គ្រោងផែនការនិងពង្រីកកិច្ចការទូតចិនដោយគ្រប់ជ្រុងជ្រោយ។ ទី៣ ត្រូវបន្តប្រមូលផ្តុំគំនិតឯកភាពចំពោះ អភិបាលកិច្ចសកលដោយឥតឈប់ឈរ។ ទី៤ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់របស់ប្រទេសជាតិ និងការបើកទូលាយនៃប្រទេសជាតិ។ ទី៥ ពង្រឹងសមត្ថភាពការពារផលប្រយោជន៍ជាតិ។ ទី៦ លើកកម្ពស់កម្លាំងផ្សព្វផ្សាយអន្តរជាតិ និងសិទ្ធិបញ្ចេញមតិក្នុងកិច្ចការអន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន