(ប៉េកាំង)៖ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ សន្និសីទអំពីការងារជនបទរបស់មជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ក្នុងន័យរៀបចំចាត់ចែងកិច្ចកសាងប្រទេសខ្លាំងក្លា ខាងកសិកម្ម ពន្លឿនការជំរុញការធ្វើទំនើបកម្មខាងកសិកម្ម និងជំរុញភាពរុងរឿងដោយគ្រប់ជ្រុងជ្រោយនៅជនបទជាដើម។ ថ្លែងក្នុងសន្និសីទ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា កិច្ចកសាងប្រទេសខ្លាំងក្លាខាងកសិកម្មជាមូលដ្ឋាននៃការសាងប្រទេសសង្គមទំនើបប្រកបដោយភាពខ្លាំងក្លា បើចង់បំពេញបន្ថែម តម្រូវការខាងជីវភាពរស់នៅរបស់ប្រជាជន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ សុទ្ធតែមិនអាចឃ្លាត ចេញពីការអភិវឌ្ឍខាងកសិកម្មនោះឡើយ។

ការកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ត្រូវផ្តោតសំខាន់ទៅលើសភាពការណ៍ជាតិរបស់ចិន ត្រូវផ្តោតសំខាន់ទៅលើតម្រូវការក្នុងយុគសម័យស្តីពីការរួមរស់នៅ ដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ដើរតាមផ្លូវរបស់ខ្លួន មិនធ្វើត្រាប់តាមរូបមន្តនៃប្រទេសកសិកម្មទំនើបប្រកបដោយភាពខ្លាំងក្លាលើផ្ទៃអន្តរជាតិនោះទេ។លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាការផ្គត់ផ្គង់ប្រកបដោយភាពនឹងនរនិងសុវត្ថិភាពនូវស្បៀងអាហារនិងកសិផលសំខាន់ៗ ជាកិច្ចការសំខាន់បំផុត ក្នុងការកសាងប្រទេសខ្លាំងក្លាខាងកិសកម្ម។

ការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ ជាភារកិច្ចសំខាន់ក្នុងកិច្ចកសាងប្រទេសខ្លាំងក្លាខាងកសិកម្មក្នុងយុគសម័យថ្មី។ ការពង្រឹង និងពង្រីក លទ្ធផលនៃការយកឈ្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រជាភារកិច្ចកម្រិតទាបបំផុតក្នុងការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ ត្រូវ ប្រកាន់ខ្ជាប់ការចាត់ទុកការបន្ថែមប្រាក់ចំណូលរបស់កសិករជាភារកិច្ចចម្បងក្នុងការងារជនបទ ព្រមនិងស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យកសិករបង្កើនប្រាក់ចំណូល៕

ដោយ៖ (វិទ្យុមិត្តភាពកម្ពុជា-ចិន)