(ហាណូយ)៖ វៀតណាបានកត់ត្រាពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១០៩នាក់ នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃទាបបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។

បូកបន្ថែមករណីខាងលើនាំឲ្យចំនួនសរុបឆ្លងទូទាំងប្រទេស កើនឡើងដល់ ១១,៥២៤,២០២នាក់។ ប៉ុន្តែគ្មានការស្លាប់ដោយសារកូវីដ១៩ ត្រូវបានគេកត់ត្រាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះទេ ដូច្នេះចំនួនអ្នកស្លាប់សរុបនៅតែមានចំនួន ៤៣,១៨៤នាក់។

គួរបញ្ជាក់ថា អ្នកជំងឺកូវី១៩ ចំនួន ១០,៦១០,៧៦៣នាក់ បានជាសះស្បើយពីជំងឺ នៅទូទាំងប្រទេសវៀតណាម៕