(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវី១៩ ចំនួន ១,០១៧ករណី នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,១៩៥,៩៨០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។

បើយោងតាមស្ថិតិចេញផ្សាយដោយក្រសួងសុខាភិបាល ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មាន៨៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមាន ៤ ករណីត្រូវបានរក្សានៅក្នុងបន្ទប់ថែទាំយ៉ាងដិតដល់។

គ្មានករណីស្លាប់ដោយសារកូវីដ១៩ ត្រូវបានរាយការណ៍នោះទេនៅថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរនៅត្រឹម ១,៧១០៕