(តូក្យូ)៖ ទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍នៅថ្ងៃសុក្រ ទី២៣ ធ្នូនេះ ដោយដកស្រង់ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យរបស់ប្រទេសបានឲ្យដឹងថា ការធ្លាក់ព្រិលធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ០៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ព្រិលធ្លាក់ខ្លាំងពាសពេញភាគខាងជើង និងភាគខាងលិចប្រទេសជប៉ុន បានជំរុញឱ្យមន្ត្រីអាកាសធាតុអំពាវនាវឱ្យអ្នកស្រុកប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះព្យុះព្រិលរដូវរងា។
សារព័ត៌មាន Kyodo បានរាយការណ៍ថា ជប៉ុនបច្ចុប្បន្នកំពុងទទួលរងនូវសម្ពាធអាកាសធាតុរដូវរងា ដោយទីភ្នាក់ងារអាកាសធាតុបានព្រមានពីការរំខានដល់ចរាចរណ៍ ដោយព្យុះព្រិល និងរលកធំៗ៕