(បារីស)៖ ខ្មាន់កាំភ្លើងវ័យចំណាស់ម្នាក់បានបើកការបាញ់ប្រហារនៅទីក្រុងប៉ារីស ដោយបានសម្លាប់មនុស្សពីរនាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរជាច្រើននាក់ ដែលបង្កឱ្យមាន «ការភ័យស្លន់ស្លោពេញដងផ្លូវរដ្ឋធានីបារីស»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ខ្មាន់កាំភ្លើងដែលត្រូវបានគេជឿថា ជាអ្នកបើកបររថភ្លើងចូលនិវត្តន៍អាយុ ៦៩ឆ្នាំបានបើកការបាញ់ប្រហារ ទៅលើមជ្ឈមណ្ឌលវប្បធម៌ជនជាតិឃឺដមួយកន្លែង ក្នុងសង្កាត់ទី១០ ក្បែរទីក្រុង Gare du Nord។

មន្ត្រីវីរជនម្នាក់អាចដកកាំភ្លើងចេញពីអ្នកវាយប្រហារ និងចាប់ខ្លួនខ្មាន់កាំភ្លើងនោះ នៅក្នុងការផ្ទុះអាវុធដ៏គួរឱ្យរន្ធត់ បន្ទាប់ពីគ្រាប់កាំភ្លើងបានផ្ទុះឡើងនៅកណ្តាលទីក្រុងក្បែរស្ថានីយ៍ Eurostar។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សពីរនាក់ត្រូវបានគេអះអាងថាបានស្លាប់ និង០៤នាក់បានរងរបួស ក្នុងនោះ ០២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែប៉ូលីសមិនទាន់បញ្ជាក់អំពីអ្នកស្លាប់និងរបួសនោះទេ៕