(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣១២ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី២៣ ខែធ្នូ ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរវៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមចំនួន ២ករណីទៀតផងដែរ។
ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥២៤,០៩៣នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៨៤នាក់៕