(ដូហា)៖ ប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត បានថ្កោលទោសយ៉ាងខ្លាំងចំពោះការហាមប្រាមនៅទូទាំងប្រទេស របស់រដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ លើ ស្ត្រីចូលរៀន នៅសាកលវិទ្យាល័យឯកជន និងសាធារណៈ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីយេម៉ែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ការហាមប្រាមនេះជាទង្វើមិនត្រឹមត្រូវនោះទេ ទាំងនៅក្នុងច្បាប់សាសនាអ៉ីស្លាម និងច្បាប់មនុស្សលោក។ លោក កាវ៉ូសូគ្លូ បានជំរុញឲ្យក្រុមតាលីបង់ផ្លាស់ប្តូរការសម្រេចចិត្តនេះ។

នៅក្នុងសេចក្តីថ្លែងការក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានសម្តែង «ការសោកស្ដាយ» ចំពោះស្ត្រីអាហ្វហ្គានីស្ថានដែលត្រូវបានបដិសេធមិន បានទទួលការអប់រំនៅសាកលវិទ្យាល័យ។ ការសម្រេចចិត្ត បែបនេះនេះ «បង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេស ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមទាំងអស់»

គួរបញ្ជាក់ថា មតិរិះគន់ការសម្រេចចិត្តលើក្រុមតាមលីបង់ ពីសំណាក់ប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត បានធ្វើឡើងបន្ទាប់ពីប្រទេសកាតា ដែលធ្លាប់ជាអ្នកសម្រុះសម្រួល រវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់៕