(ប៉េកាំង)៖ ថ្ងៃទី២២ ខែធ្នូ ជារដូវកាល Dongzhi របស់ប្រទេសចិន។ នៅក្នុងរដូវកាលពោរពេញដោយភាពត្រជាក់ យើងបានបូកសរុបពាក្យសម្តីដ៏កក់ក្តៅរបស់លោក Xi Jinping ប្រធានរដ្ឋចិនពេលចុះត្រួតពិនិត្យការងារនៅរដូវរងា ឱ្យយើងមានអារម្មណ៍កក់ក្តៅនៅរដូវរងារ។

ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក Xi Jinping បានចុះត្រួតពិនិត្យនៅក្រុង Jinggangshan និងក្រុង Nanchang ដើម្បីចុះត្រួតពិនិត្យការងារនៅជនបទ សហគ្រាស សាលារៀននិងសហគមន៍ជាដើម លោកបានលើកឡើងថា បក្សកុម្មុយនីស្តចិនជាបក្សដែលបម្រើប្រជាជនអស់ពីចិត្ត នឹងបន្តគាំទ្រដោយពេញទំហឹងនូវការអភិវឌ្ឍនៅតំបន់បដិវត្តន៍ចាស់ ដើម្បីធ្វើឱ្យអ្នកភូមិមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ នៅក្នុងផ្លូវកាត់បន្ថយភាពក្រីក្រ មិនអាចបោះបង់គ្រួសារក្រីក្រ និងអ្នកក្រីក្រណាមួយឡើយ។

ពីថ្ងៃទី១២ដលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោក Xi Jinping បានចុះត្រួតពិនិត្យនៅសហគ្រាស និងជនបទនៅក្រុង Xuzhou។ លោកបានគូសបញ្ជាក់ថា និយោជិតសហគ្រាសត្រូវបង្កើននូវអារម្មណ៍មោទនភាពនិងបេសកកម្មរបស់វណ្ណៈកម្មករក្នុងយុគសម័យថ្មី ស្រឡាញ់ការងារ ខិតខំធ្វើការនិងរួមចំណែកផ្សព្វផ្សាយស្មារតីកម្មករគំរូ ហើយខិតខំតស៊ូ ដើម្បីសម្រេចក្តីសុបិនចិន។

ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៩ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសហគមន៍នៅក្រុងប៉េកាំង ដើម្បីសួរសុខទុក្ខកម្មាភិបាលនិងប្រជាជនក្នុងតំបន់។ លោកបានលើកឡើងថា មជ្ឈិមបក្សកុម្មុយនីស្តចិនយកចិត្តទុកដាក់ខ្ពស់ នូវការសាងសង់ឡើងវិញនៃក្រុងចាស់ ដើម្បីធ្វើឱ្យប្រជាជនមានលំនៅកាន់តែស្រួល និងជីវភាពរស់នៅកាន់តែល្អប្រសើរ ដោះស្រាយឱ្យបានល្អនូវបញ្ហាជាក់ស្តែងដែលប្រជាជនយកចិត្តទុកដាក់ ធ្វើឱ្យប្រជាជនមានជីវភាពទំនើបនៅ Hutong៕

វិទ្យុមិត្តភាពកម្ពុជាចិន