(ប៉េកាំង)៖ ថ្ងៃទី២២ ខែធ្នូ គណៈកម្មាធិការរៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រកាសជាផ្លូវការនូវសញ្ញានិងម៉ាស្កូតឈ្មោះ «Tuyuanyuan» ដែលរចនាតាមប្រធានបទ «ប្រទេសចិនដែលរីកចម្រើនក្នុងយុគសម័យថ្មី ជីវភាពរស់នៅដែលកាន់តែល្អបវរ»

ម៉ាស្កូតនេះមានរូបរាងដ៏គួរស្រឡាញ់មានភ្នែកធំភ្លឺថ្លាជា ម៉ាស្កូតទី១ដែលតំណាងឱ្យរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលបង្កើតឡើង តាមរយៈការធ្វើការវិភាគចំពោះទិន្នន័យជាច្រើន តាមបណ្តាញអ៊ីនធើណេតក្នុងប្រវត្តិសាស្ត្រ៤០ឆ្នាំ នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន។ ក្រៅពីម៉ាស្កូតឈ្មោះ «Tuyuanyuan» នៅមានសញ្ញាតំណាងរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣។ វាបានរចនាឡើងតាមកាយវិការ ដែលទន្សាយលោតទៅមុខ ហើយមានសណ្ឋានដូចអក្សរ «卯»ដែលសរសេរជាអក្សរផ្ចង់របស់ចិន មានន័យថា ឆ្នាំថោះដែលរីកចម្រើនទៅមុខ៕

វិទ្យុមិត្តភាពកម្ពុជាចិន