(ប៉េកាំង)៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ ម៉ាកាវបានត្រឡប់ទៅមាតុភូមិវិញ តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងដោយបើកសករាជថ្មី ក្នុងប្រវត្តិសាស្ត្រម៉ាកាវ។ ប្រជាជនទូទាំងប្រទេសចិនបានរីករាយនិងអបអរសាទរ ពិភពលោកយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ក្នុងកិច្ចប្រជុំអបអរសាទរខួបលើកទី១៥ នៃការវិលត្រឡប់របស់ម៉ាកាវមកកាន់មាតុភូមិ និងពិធីសម្ពោធរដ្ឋបាលអាណាត្តិទី៤ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានសរសើរម៉ាកាវ ដែលជាផ្កាឈូកដ៏ស្រស់ស្អាតរបស់មាតុភូមិ ដោយភ្ជាប់ជាមួយនឹងប្រយោគបុរាណ៖ ស្លឹកឈូកខៀវស្រងាត់លាតសន្ធឹងដល់ជើងមេឃ ផ្កាឈូករីកក្រោមពន្លឺថ្ងៃក្រហមឆ្អិនឆ្អៅ «接天莲叶无穷碧,映日荷花别样红»។ ហើយសូមជូនពរឱ្យម៉ាកាវបញ្ចេញពន្លឺកាន់តែស្រស់ស្អាត និងកាន់តែទាក់ទាញ!

តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី ១៩ មក គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានអនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» «ប្រជាជនម៉ាកាវគ្រប់គ្រងម៉ាកាវ» និងស្វ័យភាពខ្ពស់ តែងតែគាំទ្ររដ្ឋបាល និងអភិបាលនៃតំបន់រដ្ឋបាលពិសេសគ្រប់គ្រងតាមច្បាប់ ធ្វើសកម្មភាពយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងដល់ម៉ាកាវក្នុងការរួមបញ្ជូលក្នុងស្ថានការណ៍អភិវឌ្ឍន៍ទូទៅរបស់ប្រទេសជាតិ ដែលបានចង្អុលបង្ហាញទិសដៅច្បាស់លាស់ និងផ្តល់កម្លាំងចលករមិនចេះរលត់សម្រាប់ម៉ាកាវក្នុងការរក្សាស្ថិរភាពនិងវិបុលភាព។

ដូចលោកប្រធាន Xi បានប្រាថ្នា តាំងពីម៉ាកាវវិលត្រឡប់មាតុភូមិវិញ ២៣ឆ្នាំមកនេះ ក្រោមការគាំទ្រយ៉ាងខ្លាំងពី រដ្ឋាភិបាលមជ្ឈិមបក្សចិន និងចិនដីគោកនៃមាតុភូមិនិងក្រោមការដឹកនាំនៃរដ្ឋបាល និងអភិបាលនៃតំបន់រដ្ឋបាលពិសេស ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងម៉ាកាវបានសាមគ្គីគ្នាជាធ្លុងមួយនិងរួមសហការគ្នាតស៊ូប្រឹងប្រែង បានបង្កើតស្ថានភាពអភិវឌ្ឍន៍ល្អបំផុត ក្នុងប្រវត្តិសាស្ត្រម៉ាកាវ ហើយបានចារទំព័រដ៏ត្រចះត្រចង់នៃការអនុវត្តប្រកបដោយជោគជ័យនៃរបប «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលមានលក្ខណៈពិសេសម៉ាកាវ។ ២៣ ឆ្នាំកន្លងមកនេះ គឺជារយៈពេលដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ច លឿនបំផុតនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនធំបំផុតក្នុងប្រវត្តិសាស្ត្រម៉ាកាវ ហើយក៏ជារយៈពេលដែលជនរួមជាតិ ម៉ាកាវចែករំលែកសេចក្តីថ្លៃថ្នូរ និងសិរីរុងរឿងនៃមាតុភូមិដ៏អស្ចារ្យដោយស្មារតីរឹងមាំបំផុត។

ឥឡូវនេះ យើងជិតឈានដល់គោលដៅដែលសម្រេចបាន នូវស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិន ឡើងវិញដែលមិនធ្លាប់មានពីមុនមក។ ការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ជនរួមជាតិម៉ាកាវមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ក្នុងដំណើរថ្មីនេះ ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្ម របស់ពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍ និងការផ្លាស់ប្តូរថ្មីនៃបរិយាកាសខាងក្នុង និងខាងក្រៅរបស់ម៉ាកាវ បងប្អូនជនរួមជាតិនិងប្រជាជនម៉ាកាវទាំងឡាយនឹងអាចជំរុញ ការកសាងតំបន់រដ្ឋបាលពិសេសម៉ាកាវដល់កម្រិតថ្មី ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលដែលមានស្រាប់ ហើយផ្លូវអភិវឌ្ឍន៍រួម និងវិបុលភាពរួមរវាងម៉ាកាវនិងដីគោក នៃមាតុភូមិប្រាកដជានឹងកាន់តែទូលំទូលាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន