(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិចិនបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះប្រទេសចិនដីគោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៣,០៤៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើយោងតានការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១,៩៥៣នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃនេះ ប្រទេសចិនមិនបានរាយការណ៍ពីករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ ខណៈចំនួនអ្នកស្លាប់សរុបនៅត្រឹម ៥,២៤២ករណីដដែរនៅទូទាំងប្រទេស៕