(ប៉េកាំង)៖ នៅខែមេសាឆ្នាំ ២០២២ ពេលចុះត្រួតពិនិត្យការងារនៅក្រុង Wuzhishan ខេត្ត Hainan លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ផ្ទះអ្នកភូមិ Maona ឃុំ Shuiman ដើម្បីចូលរួមការឆាស្លឹកតែនៅរោងសិប្បកម្ម ហើយបានទិញស្លឹកតែពីរថង់។ លោក Xi Jinping បានលើកទឹកចិត្តអ្នកភូមិប្រកបអាជីវកម្មតែឱ្យបានល្អ ដើម្បីបានជីវភាពកាន់តែសម្បូរសប្បាយ។

នៅខែកញ្ញាឆ្នាំ២០២២ ពេលចុះត្រួតពិនិត្យការងារនៅក្រុង Tulufan ភូមិភាគស្វយ័តស៊ីនជាំង លោក Xi Jinping បានដើរចូលជ្រលងទំពាំងបាយជូរ។ លោកបានសរសើរថា នេះជាទីន្លែងដ៏សម្បូរធូរធារមួយ ក្លិនក្រអូបផ្លែឈើសាយភាយពាសពេញ ដែលជាអំណោយមកពីមហាធម្មជាតិ។ លោកបានគូសបញ្ជាក់ថា គួរជំរុញកាអភិវឌ្ឍរួមគ្នារវាងវប្បធម៌និងទេសចរណ៍ ដើម្បីបង្កបង្កើតឧស្សាហកម្មដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ។

នៅខែតុលាឆ្នាំ ២០២២ ពេលចុះត្រួតពិនិត្យការងារនៅក្រុង Xian ខេត្ត Shannxi លោក Xi Jinping បានអញ្ជើញទៅដល់ភូមិ Nangou ឃុំ gaoqiao សង្កាត់ Ansai។ ក្នុងឆ្នាំនេះផ្លែប៉ោមប្រមូលផលបានច្រើន លោក Xi Jinping បានដើរចូលចម្ការផ្លែប៉ោម ដើម្បីស្វែងយល់ពីសភាពការណ៍ប្រមូលផល ព្រមទាំងបានបេះផ្លែប៉ោមក្រហមធំមួយ។ លោកបានកោតសរសើរថា តំបន់នេះអភិវឌ្ឍយ៉ាងខ្លាំងនូវឧស្សហកម្មដាំដុះផ្លែប៉ោម មានអនាគតភ្លឺស្វាង។

ស្លឹកតែមួយថង់ ទំពាំងបាយជូរមួយចង្កោម ផ្លែប៉ោមមួយផ្លែ…នៅខាងក្រោយកសិផលពិសេសតូចៗ គឺជាឧស្សាហកម្មធំៗដែលធ្វើឱ្យប្រជាកសិករមានជីវភាពធូរធារ រឹតតែជាកិច្ចការធំៗដែលជាប់ពាក់ព័ន្ធនឹង ការស្តារនិងអភិវឌ្ឍជនបទ។ ការកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រទេសសង្គមនិយមទំនើប ភារកិច្ចធ្ងន់បំផុតនិងពិបាកបំផុត គឺនៅត្រង់ជនបទ។

ពេលចុះត្រួតពិនិត្យការងារនៅតំបន់ លោកXi Jinping ធ្លាប់បានទៅដល់ជនបទជាច្រើនដង ដើម្បីមើលជីវភាពរស់នៅបន្ទាប់ពី ចេញផុតពីភាពក្រីក្ររបស់ប្រជាកសិករគឺយ៉ាងណាដែរ ត្រូវស្តារនិងអភិវឌ្ឍជនបទយ៉ាងដូចម្តេច។ «ត្រូវពង្រឹងនិងត្រួសត្រាយសមិទ្ធផល នៃការចេញផុតពីភាពក្រីក្រ ជំរុញការស្តារនិងអភិវឌ្ឍជនបទយ៉ាងប្រាកដប្រជា ជំរុញឱ្យជនបទសម្រេចបាននូវភាពកាន់តែសម្បូរសប្បាយ ជីវភាពរស់នៅកាន់តែមានសុភមង្គល ជនបទកាន់តែស្រស់ស្អាត»
បើចង់ស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ នោះត្រូវតែស្តារនិងអភិវឌ្ឍជនបទ។ ធ្វើការស្តារនិងអភិវឌ្ឍជនបទយ៉ាងប្រាកដប្រជា នោះមុខជានឹងអាចសម្រេចបាននូវឧស្សាហកម្មមានភាពរុងរឿង ប្រជាជនមានជីវភាពសម្បូរសប្បាយ ជនបទមានភាពស្រស់ស្អាតស័ក្តិសមនឹងការរស់នៅជាក់ជាពុំខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន