(ប៉េកាំង)៖ ថ្ងៃទី១៦ ខែធ្នូ កិច្ចប្រជុំពិនិត្យពិភាក្សាលើកទី៩ នៃ «សន្ធិសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» បានបិទបញ្ចប់នៅក្រុង ហ្សឺណែវ។ ថ្ងៃទី១៩ ខែធ្នូ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិ ដោយចាត់ទុកកិច្ចប្រជុំនេះជាទីចាប់ផ្តើមមួយ ដើម្បីជំរុញអភិបាលកិច្ចសន្តិសុខជីវសាស្ត្រសកលថែមមួយកម្រិតទៀត។

លោកស្រី Mao Ning បានថ្លែងថា សន្តិសុខជីវសាស្ត្រគ្មានបែងបែកព្រំដែនប្រទេសទេ ។ ក្នុងគំនិតផ្តួចផ្តើមសន្តិសុខសកល លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការរៀបចំផែនការដើម្បីគាំពារទាំងសន្តិសុខ ប្រពៃណីនិងសន្តិសុខមិនមែនប្រពៃណី រួមគ្នាទប់ទល់នឹងបញ្ហាសកលដូចជាសន្តិសុខជីវសាស្ត្រជាដើម។ ប្រទេសចិនបានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើកនេះយ៉ាងស៊ីជម្រៅ ដោយធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការអនុម័តឯកសារដែលជាផ្លែផ្កា។ ប្រទេសចិននឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិ ដោយចាត់ទុកកិច្ចប្រជុំលើកនេះជាទីចាប់ផ្តើម ដើម្បីជំរុញអភិបាលកិច្ចសន្តិសុខជីវសាស្ត្រសកលថែមមួយកម្រិតទៀត ក៏ដូចជារួមចំណែកកាន់តែធំក្នុងការសម្រេចបាននូវសន្តិសុខទូទៅ និងអភិវឌ្ឍរួម៕

វិទ្យុមិត្តភាពកម្ពុជាចិន