(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៧០៨ករណី និងមានករណីស្លាប់ថ្មីបន្ថែមមួយករណីទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ២,១៩០,០៥៧ករណី ដែលក្នុងនោះស្លាប់ ១,៧១០នាក់៕