(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិចិនបានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះ ប្រទេសចិនដីគោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ១,៩១៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើយោងតានការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១,៣៤៤នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

ក្នុងរបាយការណ៍ដដែលនេះ ប្រទេសចិនក៏បានរាយការណ៍ពីករណីអ្នកស្លាប់ថ្មីបន្ថែមចំនួន ២នាក់ទៀតផងដែរ ខណៈចំនួនអ្នកស្លាប់សរុបបានកើនដល់ ៥,២៣៧ករណីនៅទូទាំងប្រទេស៕